• 2024-03-14 06:55:00
  • បាល់ទះ

កៅ បុរី បាន​ម៉ូតូថ្មី១គ្រឿងក្រោយជួយឱ្យ​ស្នងការត្បូងឃ្មុំលើកពានភូមិភាគ​កំពង់​ចាម

  • 2024-03-14 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយជួយឲ្យក្រុមកីឡាបាល់ទះ​ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ឈ្នះជើងឯកពានភូមិភាគកំពង់ចាម WURKZ Special Volleyball Cup 4x4 ឆ្នាំ​២០២៤កាលពីពេលថ្មីៗនេះ កៅ បុរី ដែល​ជា​អ្នកប៉ះសេ​ឆ្នើម​និងជាប្រធានក្រុម ត្រូវបានលោកឧត្ដមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនិងជាប្រធានកីឡាបាល់ទះនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភម៉ូតូហុងដាឌ្រីម១គ្រឿងជាការលើកទឹកចិត្ត។

កៅ បុរី និងលោកឧត្ដមសេនីយ៍ទោ ម៉ុន មាគ៌ា

ជាមួយ​រង្វាន់​លើក​ទឹក​ចិត្ត​ដ៏ធំ​នេះ កៅ បុរី បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ជា​ខ្លាំង​ និង​បាន​ប្ដេជ្ញា​ចិត្ត​ខំប្រឹងប្រែង​បន្ថែម​ទៀតនៅ​ការ​ប្រកួត​ធំ​នៅ​រាជធានី​ភ្នំពេញ​។

បើតាម​ការ​បញ្ជាក់​​ពីអតីត​អ្នក​ប៉ះសេ​​ក្លឹប​បញ្ជាការរដ្ឋាន​អង្គរក្ស ការ​ផ្ដល់​ជូន​ម៉ូតូ​ហុងដាឌ្រីមឆ្នាំ​២០២៤​ដ៏​ថ្មី​សន្លាង​នេះ គឺ​ដោយសារ​​​តាំង​ពី​បង្កើត​ក្រុម​កកីឡា​បាល់ទះ​ស្នងការ​ខេត្ត​ត្បូង​ឃ្មុំ​ រូប​គេ​ពុំ​ដែល​បាន​ទទួល​ប្រាក់​​ឧបត្ថម្ភបន្ថែម​ពីលើ​ឡើយ ចំណែក​កីឡា​ករ​ក្មេងៗពួកគេ​​ទទួល​បាន​ជាហូហែរ។

បុរី​បាន​ពន្យល់​ថា ៖"បាទ​បង​! គាត់​ថា​តាំង​ពី​កកើត​ក្រុម​កីឡាម៉ោ ​គាត់​អត់​ដែល​បាន​អី​ឱ្យ​ខ្ញុំ​អ៊ី ដោយសារ​ក្មេង​ៗ​មាន​ប្រាក់​ឧបត្ថម្ភពី​លើ​ចឹង​ទៅ​ ហើយ​ខ្ញុំ​អត់​មាន​ទេ ជួយ​ហ្វឹក​ហាត់​និង​ដឹក​នាំ​ក្រុម​រហូត​តាំង​ពី​២០២២​មក ហើយ​គាត់​ថា​លុយ​កាក់​គាត់​មិន​ដែល​ឧបត្ថម្ភ អ៊ី​ចឹង​គាត់​ឧបត្ថម្ភសរុប​ឱ្យ​ខ្ញុំ​ចឹង​ទៅ»។

ក្លឹប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មីនា ឆ្នាំ​២០២៤​កន្លង​ទៅ​បាន​យក​ឈ្នះ​លើ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ចាមក្នុង​​លទ្ធផល ២សិតទល់​១​សិត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​ពាន​ភូមិភាគ​ប្រចាំ​ខេត្ត​កំពង់​ចាម Wurkz Special Volleyball Cup 4x4 ឆ្នាំ​២០២៤។

បើ​និយាយ​ពី​ប្រវត្តិ​ជួប​គ្នា​រវាង​ស្នងការ​ខេត្ត​ត្បូង​ឃ្មុំ និង​​ស្នងការ​ខេត្ត​កំពង់​ចាមចំនួន​៣​លើក​កន្លង​មក​ ស្នងការ​ខេត្ត​កំពង់ចាម​ចាញ់​ទាំង​៣​លើក​ពោល​ការ​ប្រកួត​៦ស្មើ​នៅ​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម​ ស ខេង ឆ្នាំ​២០២២ ការ​ប្រកួតសម្ពោធតារាង​ស្នងការ​ខេត្ត​ត្បូង​ឃ្មុំ និង​ប្រកួត​៤​ស្មើ​ពាន​រង្វាន់​ភូមិភាគ​ខាង​លើនៅ​សាល​សាលាខេត្ត​កំពង់​ចាម​៕

អត្ថបទ៖ Um Sopheak

មតិយោបល់