/Volleyball-(4)/6621cb6633b14_1713490740_medium.jpg)
- 2024-04-19 01:55:00
- បាល់ទះ
កក្រើក! ក្រុមបាល់ទះកីឡាករល្បីៗចូលប្រកួតបាល់ទាត់ដ៏ធំមួយប្រមូលមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផា
- 2024-04-19 01:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កក្រើក! ក្រុមបាល់ទះកីឡាករល្បីៗចូលប្រកួតបាល់ទាត់ដ៏ធំមួយប្រមូលមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផា
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពដ៏ធំនិងអស្ចារ្យមួយនឹងកើតមានឡើងនាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខដែលមានការចូលរួមពីក្រុមបាល់ទាត់មិនអាជីពល្បីៗចំនួន៤ក្រុម ហើយក្នុងនោះក៏មានវត្តមានក្រុមកីឡាករបាល់ទាត់បាល់ទះដែលប្រមូលផ្ដុំដោយកីឡាករល្បីៗផងដែរ។
ក្រុមបាល់ទាត់បាល់ទះដែលចូលរួមប្រកួតព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ដ៏កក្រើក នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ មានឈ្មោះថា S&E Volleyball All Stars។ ក្រុមដែលទើបបង្កើតឡើងថ្មីថ្មោងមួយនេះ មានកីឡាករបាល់ទះល្បីៗជាច្រើនដូចជាឥន្ទ្រីពិឃាដឌូក សុខរ៉ាដូ ធីម៉េងហួង ប៊នណារិទ្ធ ម៉ាប់ឆ្វេង សុវណ្ណនាថ លោកគ្រូសោម ចំណាប់ អធិរាជប្រអប់ស្មាត់រាជ នួន វិចិត្រ និងអេដមីនបាល់ទះល្បីៗរួមមានលោក អ៊ឹង ឆាយ លោកឌូគូ លោកខេន លោកស្រួច លោកសី លោកចន្ថា និងលោកម៉េងលីជាដើម។
ក្រៅពីមានការចូលរួមពីក្រុមកីឡាករបាល់ទះហើយនោះ ក៏មានវត្តមានពីសំណាក់ក្រុមខ្លាំងនិងសំបូរបទពិសោធន៍ Cambodia Football Super Stars ដែលមានការចូលចូលពីសិល្បៈករក្មេងចាស់ជាច្រើនដូចជាលោក ចារិទ្ធី លោក ខេម លោក គូម៉ា លោក សេង មង្គល លោកដេនសាប់ហ្វឺ លោក ប៊ុនលីម៉ា លោក ហេង នរកក្ដដា លោក ភីសេន រួមជាមួយនឹងតារាល្បីៗជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះនៅមានក្រុមល្បីៗមិនអាចមើលរំលងបាន២ក្រុមទៀត ពោលគឺក្រុមបាល់ទាត់គុនខ្មែរ និងក្រុមបាល់ទាត់ Vlogger All Stars ទៀតផង។
ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងនៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងធំៗបីរួមមានទីមួយ ជាការឆ្លើយតបនឹងអនុសាសន៍របស់សម្ដេច បវរធិបតី ហ៊ុន ម៉ាណែត ក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀន។ ទីពីរដើម្បីផ្សព្វផ្សាយការរួមរួមសាម្គី និងទំនាក់ទំនងល្អក្នុងសង្គម ក្រោមម្លប់សន្តិភាព និងទីបីដើម្បីប្រមូលមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផា។ កុំភ្លេចចូលរួមគាំទ្រទាំងអស់គ្នាណា!