• 2023-11-12 13:32:34
  • កីឡា​ផ្សេង​ៗ

ការ​ប្រកួត​ GO-KART​ IAME Series Asia ​បញ្ចប់​ជា​ផ្លូវ​ការ​ ខណៈ​ជើង​ខ្លាំង​វិញ្ញាសា​និមួយៗ​រក​ឃើញ​ហើយ​

  • 2023-11-12 13:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចំណាយ​ពេល​ប្រកួត​រយៈពេល​២ថ្ងៃ​ពេញ​ចាប់​ពី​ថ្ងៃ​ទី១១​ ដល់​ ១២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ លើ​ទីលាន​ YAMAMOTO CIRCUIT CAMBODIA​ ព្រឹត្តិការណ៍​ប្រណាំង​ឡាន​ GO-KART​ IAME Series Asia​ បាន​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​នៅ​រសៀល​ថ្ងៃ​មិញ​នេះ។​

កីឡាករចូលរួមប្រកួត

ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​អន្តរជាតិ​ IAME Series Asia​ ដែល​ទើប​ធ្វើ​ឡើង​នៅ​ប្រទេស​កម្ពុជា​នេះ​គឺ​មាន​ការ​គាំទ្រ​ច្រើន​មែនទែន​ពី​សំណាក់​យុវជន​កម្ពុជា​ និង​ប្រជាពលរដ្ឋ​ពិសេស​ក្នុង​ខេត្ត​កំពង់ស្ពឺ​តែ​ម្ដង។​ ការ​ចូល​ទស្សនា​ និង​មក​លេង​កម្សាន្ត​ពី​ប្រជា​ពលរដ្ឋ​មាន​ចំនួន​ច្រើន​ និង​សរសើរ​ថា​ល្អ​មើល​ហើយ​ចង់​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រណាំង​ GO-KART​ លើក​ក្រោយៗ​ទៀត។​

កីឡាករចូលរួមប្រកួត

ងាក​មក​លទ្ធផល​វិញ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ក៏​បាន​បង្ហាញ​ឈ្មោះ​បេក្ខជន​ដែល​ជាប់​ទៅ​តាម​ប្រភេទ​វិញ្ញាសា​ផ្សេង​គ្នា​រួច​ហើយ​ដែរ។​ ខាងក្រោម​នេះ​ជា​លទ្ធផល​ផ្លូវ​ការ​ទាំង​ការ​ប្រណាំង​ម៉ូតូ​ Underbone150​ និង​ GO-KART៖​

លទ្ធផល

បញ្ជាក់​ដែរ​ថា ព្រឹត្តិការណ៍​ប្រណាំង​ GO-KART​ IAME Series Asia  ជា​លក្ខណៈ​អន្តរជាតិ​ដែល​មាន​ប្រទេស​ចូលរួម​ប្រហែល​១០​ប្រទេស​នេះ​ជា​លើក​ទី១​ ហើយ​សម្រាប់​កម្ពុជា។​ ព្រឹត្តិការណ៍​នេះ​រៀបចំ​ដោយ​ SPEEDSTER KART CLUB CAMBODIA ក្រោម​ការ​ចូលរួម​ចំណែក​ឧបត្ថម្ភ​របស់​ ប្រេងរំអិល ELF និង ​ប្រេងឥន្ធនៈ ​Excellium 95 Euro 4 នៃ​ក្រុមហ៊ុន TotalEnergies រួម​ជា​មួយ​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី