- 2024-04-29 11:47:23
- បាល់ទាត់
Harry Kane ជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតនៅ Bundesliga ក្នុងរដូវកាលនេះ
- 2024-04-29 11:47:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Harry Kane ជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតនៅ Bundesliga ក្នុងរដូវកាលនេះ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Harry Kane ជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតនៅ Bundesliga នៅក្នុងរដូវកាលឆ្នាំ២០២៣/២៤ គិតមកត្រឹមនឹងពេលនេះ។ បើយោងតាមស្ថិតិរបស់ Transfermarkt កាលពីពេលថ្មីៗនេះ។
បើតាមស្ថិតិខាងលើគិតមកត្រឹមពេលនេះ Kane រកគ្រាប់បាន ៣៣គ្រាប់ នៅក្នុងប្រកួតសរុប ៣០ប្រកួត នៅក្នុងលីគកំពូលអាល្លឺម៉ង់មួយនេះ។
កីឡាករអង់គ្លេសរូបនេះទើបផ្លាស់មកលេងឲ្យ Bayern Munich នៅក្នុងរដូវកាលនេះប៉ុណ្ណោះប៉ុន្តែទម្រង់របស់គេហាក់ដូចសម្របខ្លួននឹងការលេងនៅលីគកំពូលនេះបានល្អណាស់ ដោយគេបានក្លាយជាកីឡាករស្នូលរបស់ក្លឹបនេះ។
ទោះទម្រង់ល្អយ៉ាងណាក៏ដោយប៉ុន្តែខ្សែប្រយុទ្ធរូបនេះមិនអាចជួយ Bayern ឲ្យឈ្នះពាន Bundesliga នៅក្នុងរដូវកាលនេះព្រោះតែនៅខណៈនេះ Bayern ឈរលេខ២នៅតារាងដោយមាន ៨១ពិន្ទុ ខណៈ Leverkusen ជាក្លឹបនាំមុខមាន ៨១ពិន្ទុឯណោះ។
Kane បានមកលេងឲ្យ Bayern ក្នុងរយៈពេលវែងក្រោយចាកចេញពី Spurs ដោយបានចុះកុងត្រាជាមួយ Bayern ៤រដូវកាលរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។
គួរបញ្ជាក់ផងដែរថា កីឡាករដែលអាចរកគ្រាប់បាល់ច្រើនបំផុតនៅក្នុង១រដូវកាលនៅ Bundesliga គឺខ្សែប្រយុទ្ធ Robert Lewndowski ដោយកាលនោះគឺក្នុងរដូវកាលឆ្នាំ២០២០/២១ ក្នុងពេលដែលគេជាកីឡាកររបស់ Bayern Munich៕