• 2023-11-12 06:27:36
  • កីឡា​ផ្សេង​ៗ

ព្រឹត្តិការណ៍​ IAME Series Asia ​លើក​នេះ​នឹង​បណ្ដុះ​ទឹកចិត្ត​យុវជន​ខ្មែរ​ឲ្យ​ស្រឡាញ់​ការ​ប្រណាំង​ឡាន​ GO-KART​

  • 2023-11-12 06:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​ក្រុម​ Speedster​ ថា​ការ​ព្រឹត្តិការណ៍​ប្រណាំង​ឡាន​ GO-KART​ នៃ​ IAME Series Asia​ នឹង​បណ្ដុះ​ទឹកចិត្ត​យុវជន​ខ្មែរ​ឲ្យ​ស្រឡាញ់​វិស័យ​កីឡា​មួយ​នេះ​ និង​ចាប់​ហ្វឹកហាត់​ក្លាយ​ជា​ធនធាន​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​នៅ​ពេល​អនាគត។​

កីឡាករ​ យុន​ ប៊ុនតុង​

កីឡាករ​ យុន​ ប៊ុនតុង​ បាន​ឲ្យ​ដឹង​ថា​ វា​ពិត​ជា​អស្ចារ្យ​ណាស់​ព្រឹត្តិការណ៍​ប្រណាំង​ឡាន​ GO-KART​ នៅ​ខេត្ត​កំពង់ស្ពឺ​នេះ។​ ជា​ព្រឹត្តិការណ៍​ធំ​កម្រិត​អន្តរជាតិ​មិន​ធ្លាប់​មាន​ពី​មុន​មក​ និង​មាន​កីឡាករ​បរទេស​ល្អៗ​ជា​ច្រើន​បាន​បញ្ចេញ​សមត្ថភាព​លើ​ទីលាន។​

យុវជនចូលរួមព្រឹកមិញ

តំណាង​មក​ពី​ក្រុម​ Speedster​ រូប​នេះ​បន្ថែម​ទៀត​ថា​ បើ​ទោះ​រៀបចំ​ជា​លើក​ទី១​ សម្រាប់​កម្ពុជា​យ៉ាងណា​ក្ដី​គឺ​ធ្វើ​បាន​ល្អ​ហើយ​លោក​ពិត​ជា​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​បាន​ចូលរួម។​ លោក​ជឿជាក់​ថា​ ព្រឹត្តិការណ៍​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​សំបូរ​ធនធាន​កីឡាករ​នៅ​ពេល​ខាង​មុខ​ ព្រោះ​នេះ​ជា​ការ​ទាក់ទាញ​ចិត្ត​ បណ្ដុះ​ការ​ស្រឡាញ់​ដល់​យុវជន​ឲ្យ​ចាប់​អារម្មណ៍​ ពិសេស​ងាក​មក​ហ្វឹកហាត់​ផង​ដែរ។​ ទាំង​នេះ​ជា​ការ​បង្កើន​ធនធាន​ដើម្បី​ស្វែង​រក​កីឡាករ​ កីឡា​ការិនី​ល្អៗ​ប្រកួត​តំណាង​កម្ពុជា​ថ្ងៃ​អនាគត់។​

យុវជនចូលរួមព្រឹកមិញ

លោក​អរគុណ​ជា​ខ្លាំង​ចំពោះ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ TotalEnergies ដែល​បាន​ឧបត្ថម្ភ​ជា​សាំង​ដល់​ការ​ប្រកួត​នេះ។​ កីឡាករ​កម្ពុជា​រូប​នេះ​សំណូមពរ​ឲ្យ​មាន​ជា​ការ​ប្រកួត​បែប​នេះ​ឲ្យ​បាន​ច្រើន​បន្តបន្ទាប់​ទៀត​ដើម្បី​បាន​ប្រកួត​ និង​ទទួល​បាន​បទ​ពិសោធ​ថ្មីៗ។​

យុវជនចូលរួមព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ GO-KART​ IAME Series Asia  ឡើង​នៅ​ទីលាន​ប្រណាំង​យានយន្ត​ YAMAMOTO CIRCUIT CAMBODIA ​ខេត្ត​កំពង់ស្ពឺ។​ ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១១​ ដល់​ ១២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣។​ សម្រាប់​ថ្ងៃ​ទី២​ ការ​ប្រកួត​ធ្វើ​ឡើង​តាំង​ពី​ព្រឹក​ទៅ​តាម​ប្រភេទ​ផ្សេងៗ​រហូត​ដល់​បញ្ជប់​នៅ​រសៀល​នេះ​តែ​ម្ដង។​ ព្រឹត្តិការណ៍​នេះ​រៀបចំ​ដោយ​ SPEEDSTER KART CLUB CAMBODIA ក្រោម​ការ​ចូលរួម​ចំណែក​ឧបត្ថម្ភ​របស់​ ប្រេងរំអិល ELF និង ​ប្រេងឥន្ធនៈ ​Excellium 95 Euro 4 នៃ​ក្រុមហ៊ុន TotalEnergies រួម​ជា​មួយ​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗទៀត៕​

យុវជនចូលរួមព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី