• 2023-11-11 13:13:23
  • កីឡា​ផ្សេង​ៗ

កីឡាករ​ ប៉ែន​ សំបូរ៖​ រំភើប​បាន​ចូលរួម​ IAME Series Asia ​និង​អរគុណ​ម្ចាស់​ឧបត្ថម្ភ​ដែល​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​ឡើង​

  • 2023-11-11 13:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ ប៉ែន​ សំបូរ​ ថា​មាន​អារម្មណ៍​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​កម្រិត​អន្តរជាតិ​ IAME Series Asia​ ដែល​រៀបចំ​ឡើង​នៅ​ទីលាន ​YAMAMOTO CIRCUIT CAMBODIA ​ខេត្ត​កំពង់ស្ពឺ​ និង​អរគុណ​ជា​ខ្លាំង​ចំពោះ​ម្ចាស់​អ្នក​ឧបត្ថម្ភ​នានា​ដែល​រួម​ចំណែក​បង្កើត​កម្មវិធី​នេះ​ឡើង។​

រូបភាពសហព័ន្ធយានយន្ត

ប៉ែន​ សំបូរ​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ចូលរួម​ប្រកួត​នៅ​លើ​ទីលាន​ ​YAMAMOTO CIRCUIT​ នេះ​ជា​លើក​ទី៣​ ហើយ​សម្រាប់​ខ្លួន។​ លើក​នេះ​ជា​ព្រឹត្តិការណ៍​លំដាប់​អន្តរជាតិ​មាន​ច្រើន​ប្រទេស​ចូលរួម​ ដូច្នេះ​រូប​គេ​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ​ខ្លាំង​ណាស់។​

ស្តង់ប្រេងរំអិល Elf

សមាជិក​មក​ពី​ក្រុម​ STR RACING TEAM​ លើក​ឡើង​ទៀត​ថា​ ពិត​ជា​ចង់​ឲ្យ​មាន​ការ​ប្រកួត​ធំៗ​បែប​នេះ​ឲ្យ​បាន​ច្រើន​ទៀត​ណាស់​ដើម្បី​ពង្រឹង​សមត្ថភាព​ និង​ទទួល​បាន​បទ​ពិសោធ​ពី​ការ​ចូលរួម​បន្ថែមទៀត។​ មួយ​វិញ​ទៀត​ជា​ការ​លើក​ស្ទួយ​វិស័យ​កីឡា​យានយន្ត​ផង​ដែរ។​ សំបូរ​ ក៏​មិន​ភ្លេច​ឡើង​អរគុណ​ដល់​បណ្ដា​ក្រុមហ៊ុន​ឧបត្ថម្ភ​នានា​ពិសេស​ក្រុម​ហ៊ុន ប្រេងរំអិល ELF និង ​ប្រេងឥន្ធនៈ ​Excellium 95 Euro 4 នៃ​ក្រុមហ៊ុន TotalEnergies ​ដែល​បាន​រួម​ចំណែក​បង្កើត​ការ​ប្រកួត​នេះ​ឡើង។​

កីឡាករ​ ប៉ែន​ សំបូរ​

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ប្រណាំង​ឡាន​ IAME Series Asia ​នៅ​ថ្ងៃ​ទី១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ នេះ​គឺ​មាន​​ ប្រណាំងម៉ូតូ Underbone150​នៅ​ពេល​ព្រឹក។​ ដោយ​ឡែក​នៅ​រសៀរ​ថ្ងៃ​នេះ​គឺ​ជា​ការ​សម​ទីលាន​សម្រាប់​ GO-KART។​ សម្រាប់​ថ្ងៃ​ស្អែក​នេះ​ការ​ប្រកួត​ជា​ផ្លូវ​ការ​ចាប់​ផ្ដើម​ហើយ​ ដូច្នេះ​ប្រិយមិត្ត​អ្នក​ចង់​ទស្សនា​ផ្ទាល់​អាច​អញ្ជើញ​ចូលរួម​ដោយ​សេរី​នៅ​ ​YAMAMOTO CIRCUIT CAMBODIA​ ខេត្ត​កំពង់ស្ពឺ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី