• 2023-11-10 05:45:00
  • កីឡា​ផ្សេង​ៗ

SPEEDSTER KART៖​ នឹង​ធ្វើ​ឲ្យ​ការ​ប្រណាំង​ឡាន​ GO-KART​ កក្រើក​ខេត្ត​កំពង់ស្ពឺ​

  • 2023-11-10 05:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SPEEDSTER KART CLUB CAMBODIA ​នឹង​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ប្រណាំង​ឡាន​ GO-KART​ ដ៏​ធំ​ IAME Series Asia​ កក្រើក​ជក់ចិត្ត​នៅ​ខេត្ត​កំពង់ស្ពឺ​ ខណៈ​កីឡាករ​មាន​ថ្វីដៃ​ខ្លាំង​ពូកែ​មក​ពី​ ម៉ាឡេស៊ី​ សិង្ហបុរី​ តៃវ៉ាន់​ ហុងកុង​ ថៃ​ ស្រីលង្កា​ ឥណ្ឌា​ ឥណ្ឌូណេស៊ី​ ហ្វីលីពីន​ ចូលរួម​ប្រកួត។​

រូបភាពលើផេក SPEEDSTER KART

ព្រឹត្តិការណ៍​អន្តរជាតិ​ដែល​មាន​ប្រទេស​ជា​ច្រើន​ចូលរួម​នេះ​គឺ​រៀបចំ​ដោយ​ SPEEDSTER KART CLUB CAMBODIA ក្រោម​ការ​ចូលរួម​ចំណែក​ឧបត្ថម្ភ​របស់​ ប្រេងរំអិល ELF និង ​ប្រេងឥន្ធនៈ ​Excellium 95 Euro 4 នៃ​ក្រុមហ៊ុន Total Energies រួម​ជា​មួយ​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗទៀត។​

ការ​ប្រកួត​នេះ​ជា​លើក​ដំបូង​នៅ​កម្ពុជា​ គឺ​ដើម្បី​ជា​ការ​ចាប់​ផ្ដើម​នៃ​ការ​នាំ​យក​ការ​ប្រណាំង​រថយន្ត​កម្រិត​អន្តរជាតិ​នៅ​ជុំវិញ​ពិភពលោក​មក​កាន់​កម្ពុជា​ និង​ណែនាំ​អំពី​រថយន្ត​ប្រណាំង​ខ្នាត​តូច​ Go-Kart​ ក៏​ដូច​ជា​ចាប់​ផ្ដើម​ការ​បណ្ដុះបណ្ដាល​អ្នក​ប្រណាំង​ឡាន​ដែល​មាន​សក្ដានុពល​ចាប់​តាំង​ពី​ អាយុ ៧ឆ្នាំឡើង។​

រូបភាពលើផេក SPEEDSTER KART

ការ​ប្រកួត​ GO-KART​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១១​ ដល់​ទី១២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ នៅ​ខេត្ត​កំពង់ស្ពឺ។​ IAME Series Asia លើក​ដំបូង​នៅ​កម្ពុជា​ រំពឹង​ថា​នឹង​មាន​អ្នក​ស្រឡាញ់​វិស័យ​ប្រណាំង​យានយន្ត​​ជា​ច្រើន​នឹង​ចូលរួម​គាំទ្រ​ និង​ទស្សនា​ផ្ទាល់​នៅ ​YAMAMOTO CIRCUIT CAMBODIA ​ខេត្ត​កំពង់ស្ពឺ៕​

រូបភាពលើផេក SPEEDSTER KART
ស្តង់​របស់​ក្រុមហ៊ុន​ Total

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី