• 2023-11-08 03:42:02
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​តេក្វាន់ដូ​ ITF​ នឹង​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ឆ្នាំ​២០២៣​

  • 2023-11-08 03:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សេចក្ដី​ប្រកាស​លើ​ហ្វេសុក​ផេក​សហព័ន្ធ​តេក្វាន់ដូ​ ITF​ គឺ​បាន​បញ្ជាក់​ថា​ សហព័ន្ធ​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ឆ្នាំ​២០២៣​ នៅ​ថ្ងៃ​ទី១៧​ ខែ​វិច្ឆិកា​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​

ថ្នាក់ដឹកនាំ​ និងក្រុមតេក្វាន់ដូ ITF

ការ​ប្រកួត​ពាន​រង្វាន់​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ នេះ​គឺ​បែងចែក​ជា​២ក្រុម​អាយុ​ ទី១​ យុវជន ​អាយុ​ចន្លោះ​ ១៣-១៨​ឆ្នាំ​ ទី២​ ពេញវ័យ។​ ចំពោះ​វិញ្ញាសា​វិញ​គឺ​សហព័ន្ធ​ដាក់​ឲ្យ​ប្រកួតប្រជែង​លើ​ ២៩​វិញ្ញាសា។​

  • ផ្នែក​យុវជន​

1- វិញ្ញាសា​មេគុន​មាន​ ២​ គឺ​ខ្សែក្រវាត់​ក្រោម​ខ្មៅ​ ឯកត្តជន​ បុរស​ និង​ខ្សែក្រវាត់​ក្រោម​ខ្មៅ​ ឯកត្តជន​ នារី

2- វិញ្ញាសា​ប្រយុទ្ធ​មាន​ ៦​ គឺ​ផ្នែក​បុរស​ ទម្ងន់​ (៥០​ Kg ៥៥​ kg ៦០​ Kg) ផ្នែក​នារី​ ទម្ងន់​ (៤៥ Kg ៥០​ Kg ៥៥Kg)​

  • ផ្នែក​ពេញ​វ័យ​

3- វិញ្ញាសា​មេគុន​សម្រាប់​ក្លឹប​មាន​ ៤​

4- វិញ្ញាសា​មេគុន​សម្រាប់​ជម្រើស​ជាតិ​មាន​ ៤​

5- វិញ្ញាសា​ប្រយុទ្ធ​សម្រាប់​ក្លឹប​មាន​ ៨​

6- វិញ្ញាសា​ប្រយុទ្ធ​សម្រាប់​ជម្រើស​ជាតិ​មាន​ ៥​

រូបភាព Cambodia 2023

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ពាន​រង្វាន់​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ឆ្នាំ​២០២៣​ នេះ​គឺ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ចាប់​ពី​ថ្ងៃ​ទី១៧​ ដល់​ ១៩​ ខែ​វិច្ឆិកា។​ សម្រាប់​អ្នក​គាំទ្រ​តេក្វាន់ដូ​ ITF ​មាន​បំណង​ចង់​ទស្សនា​ផ្ទាល់​អាច​អញ្ជើញ​ចូលរួម​បាន​ដោយ​សេរី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម