• 2023-11-02 07:53:02
  • កីឡា​ផ្សេង​ៗ

ក្រុម​តេក្វាន់ដូ​ ITF៖​ ចូលរួម​សម្ដែង​អបអរ​ក្នុង​កម្មវិធី​ ១ម៉ឺន​អាល័យ​ និង​ទទួល​បាន​ការ​សាទរ​ជា​ខ្លាំង​

  • 2023-11-02 07:53:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា​ បាន​បង្ហាញ​មុខ​ជា​ថ្មី​សម្ដែង​ក្នុងកម្មវិធី១ម៉ឺនអាល័យ ដែល​រៀបចំ​ឡើង​ដោយ​ក្រុមព្រះសូរិយា​ ដើម្បី​អបអរសាទរ​ខួបលើកទី៧០ ​ទិវាឯករាជ្យជាតិ ​និង ខួប៧០ព្រះវស្សា ព្រះរាជសម្ភព ព្រះករុណាជាអង្គម្ចាស់ជីវិតតំកល់លើត្បូង​នៅ​ CKCC។​

រូបភាពសហព័ន្ធ

ឯកឧត្តម​ កែវ រ៉េមី ប្រធានគណៈកម្មាការសិទ្ធិមនុស្ស បានថ្លែងឲ្យដឹងថា ការ​រៀបចំ​កម្មវិធី​នេះ​ឡើង​គឺ​ពិត​ជា​មាន​សារៈ​ប្រយោជន៍​ដែល​ជា​ស្នាដៃ​ដ៍​ធំ​មួយ​សម្រាប់យុវជនរបស់ក្រុមព្រះសូរិយា និងក្រុមអ្នកស្ម័គ្រចិត្ត ដែលបានធ្វើការងារស្រាវជ្រាវ វប្បធម៍ សិល្បះ កេរ្តិ៍តំណែល ដែលយើងធ្លាប់បាត់បង់ ហើយត្រលប់មកចងក្រងសារជាថ្មី ។

រូបភាពសហព័ន្ធ

បន្ថែមពីនោះក្នុងនាមប្រធានសហព័ន្ធកីឡាតេក្វាន់់ដូ ITF ឯកឧត្តម ក៍ថ្លែងនូវការកោតសរសើរចំពោះកីឡាករ - កីឡាការិនី ទាំងអស់ដែលបានលើកយកស្នៀតបច្ចេកទេសល្អៗមកបង្ហាញ និងបានជម្រុញដល់អាណាព្យាបាលទាំងអស់ឲ្យចូលរួមហ្វឹកហាត់កីឡា ដើម្បីទទួលបានសុខភាពល្អ រាងកាយមាំមួន ផងដែរ។ បើតាមលោកប៉ាល់ជីវ័ន ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិ និង ជាប្រធានដឹកនាំក្រុមសម្តែងបានឲ្យដឹងថា នេះជាមោទនភាពក្រៃលែងដែលសហព័ន្ធកីឡាតេក្វាន់ដូ ITF តែងតែត្រូវបានអញ្ចើញឲ្យចូលរួមសម្តែង ជូនអង្គពិធីទស្សនា។ សម្រាប់ការចូលរួមនេះ បានផ្តល់ឧកាសដល់យុវជន និង ជាពិសេស កីឡាករ កីឡាការិនីថ្នាលបានបង្ហាញសមត្ថភាព និង សេចក្តីក្លាហានរបស់ពួកគេ នៅលើវេទិកា ដោយមិនភ័យខ្លាចផងដែរ។ ស្ថិតក្នុងចំនួនប្រមាណ៤០នាក់ កីឡាករ​កីឡាការិនី ឈុតធំ និងកីឡាករ កីឡាការិនី ថ្នាល បានបង្ហាញនូវស្នៀតពិសេសៗរបស់ខ្លួន គ្រប់ឈុតឆាកមិនធុញទ្រាន់នោះឡើយ ដោយធ្វើឲ្យអ្នកគាំទ្រ ទះដៃកងរំពង និង កោតសរសើរគ្រប់ៗគ្នាចំពោះសមត្ថភាពរបស់ពួកគេ។

រូបភាពសហព័ន្ធ

រំលឹកដែរថា នេះគឺជាការចូលរួមលើកទី៣ហើយរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF ដែលមានឯកឧត្តម ទេសរដ្ឋមន្រ្តីកែវ រ៉េមី ជាប្រធាន បានធ្វើឲ្យកីឡាមួយប្រភេទនេះដំណើរការប្រកបទៅដោយសក្តានុពល ទាំងលើឆាកជាតិ និងអន្តរជាតិ បន្ថែមពីនោះ អត្តពលិកជម្រើសជាតិក៍តែងតែដណ្តើមបានមេដាយ លើឆាកអន្តរជាតិជាច្រើនលើកផងដែរ៕

រូបភាពសហព័ន្ធ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម