• 2022-06-03 03:37:45
  • កីឡា​ផ្សេង​ៗ

ពាន​ World Cup​ ពេល​មក​ដល់​កម្ពុជា​អ្នក​គាំទ្រ​អាច​ថត​រូប​បានលុះត្រាតែ...

  • 2022-06-03 03:37:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​បញ្ជាក់​ថា​សម្រាប់​អ្នក​គាំទ្រ​ ពេល​ពាន​ World Cup​ មក​ដល់​កម្ពុជា​ប្រសិន​ចង់​ទស្សនា​អាចទៅពហុកីឡដ្ឋានមរតកតេជោ ប៉ុន្តែបើចង់​ថត​រូប​អាច​ចុះឈ្មោះ​ជាមួយខាង​ក្រុម​ហ៊ុន​កូកា​ ជា​មុន​សិន​ទើប​អនុញ្ញាត។​

ឯកឧត្ដម​ វ៉ាត់់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​នឹង​រៀបចំ​ធ្វើ​ពិធី​ឲ្យ​គគ្រឹកគគ្រេង​ក្នុង​ការ​ទទួល​ស្វាគមន៍​ចំពោះ​ការ​មក​ដល់​នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ World Cup​ នេះ​ រួម​និង​សន្តិសុខ​សណ្ដាប់ធ្នាប់​ផង​ដែរ​នៅ​ថ្ងៃ​ទី១៥​ មិថុនា​ ។​

អ្នក​ជំនាញ​ផ្នែក​កីឡា​ខាង​លើ​បន្ថែម​ទៀត​ថា​ ពាន​រង្វាន់​ World Cup​ នេះ​បន្ទាប់​ពី​ធ្វើ​ពិធី​ទទួល​ និង​ដង្ហែ​ដោយ​សម្ដេច​តេជោ​ហើយ​នោះ​ គឺ​នឹង​មាន​ដាក់​បង្ហាញ​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេជោ។ ​អ្នក​ដែល​ចង់​ទៅ​ទស្សនា​អាច​អញ្ជើញ​ទៅ​បាន​ ប៉ុន្តែ​អ្នក​ចង់​ថត​រូប​ជា​មួយ​ត្រូវ​ចុះ​ឈ្មោះ​ជា​មុន​សិន​ជា​មួយ​ខាង​ក្រុមហ៊ុន​កូកា ​បើ​មិន​ដូច្នេះ​ទេ​គឺ​មិន​អនុញ្ញាត​ឡើយ។​

ពានរង្វាន់ World Cup​

បញ្ជាក់​ដែរ​ថា​ កម្ពុជា​ជា​ប្រទេស​ចុង​ក្រោយ​ទី២១​ នៃ​ដំណើរ​គោចរ​ពាន​រង្វាន់​ World Cup​ មុន​ទៅ​ដល់​ទីក្រុង​ដូហា​ ប្រទេស​កាតា។​ ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ ឬ​ World Cup ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​កាតា​ ចាប់​ពី​ថ្ងៃ​ទី២១​ វិច្ឆិកា​ ដល់​ ១៨​ ខែ​ធ្នូ​ ឆ្នាំ​២០២២៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម