• 2022-05-23 04:06:32
  • បាល់ទាត់

U23 ​ថៃ​ជ្រុះ​លុយ​ជិត​កន្លះ​លាន​ដុល្លារ ​ក្រោយ​ចាញ់​វៀតណាម ១-០​

  • 2022-05-23 04:06:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ​របស់​ថៃ​បាន​របូត​ឱកាស​ទទួល​បាន​ប្រាក់​រង្វាន់​៤៣​ម៉ឺន​ដុល្លារ​ទៅ​ហើយ ​ក្រោយ​ពី​ពួកគេ​លេង​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម ១-០ ​នៅ​ប្រកួត​ចុង​ក្រោយ។

​U23 ​ថៃ​មុន​ការ​ប្រកួត​ទទួល​បាន​ការ​ឧបត្ថម្ភ​ច្រើន​មែនទែន​ពី​ខាង​សហព័ន្ធ​បាល់ទាត់​ថៃ​ផង ​ពី​ខាង​ដៃ​គូ​សហការ​ផង ​និង​ពី​ខាង​អ្នក​ចាត់ការ Madam Pang ​ផង​។ ដោយ​សរុប​ជា​ប្រាក់​ទៅ​ប្រមាណ​ជា​៤៣​ម៉ឺន​ដុល្លារ​ឯ​ណោះ ​ដែល​ជា​រង្វាន់​ត្រៀម​សម្រាប់​ពួកគេ ប្រសិន​បើ​អាច​យក​មេដាយ​មាស​មក​ជូន​ជាតិ​បាន។ ​តែ​ចុង​ក្រោយ​ប្រាក់​ក្បែរ​កន្លះ​លាន​ដុល្លារ​នេះ ​ត្រូវ​របូត​ពី​ដៃ​ហើយ ​ក្រោយ​ពី​វៀតណាម​យក​ឈ្នះ​បាន​ក្នុង​លទ្ធផល ១-០។

​វា​ជា​លទ្ធផល​ខក​ចិត្ត​មែនទែន​សម្រាប់​ក្រុម U23 ​ថៃ ​ត្បិត​អី​ពួកគេ​បាន​រៀប​ចំ​ក្រុម​ល្អ​ណាស់​និង​មាន​ទំនុក​ចិត្ដ​ខ្ពស់​ផង​ដែរ​មុន​ការ​ប្រកួត។ តែ​យ៉ាង​ណា ​ម្ចាស់​ផ្ទះ​វៀតណាម​ដែល​មាន​អ្នក​គាំទ្រ​ពេញ​កីឡដ្ឋាន​ក្រហម​ឆ្អៅ​នោះ ពិត​ជា​លេង​បាន​ល្អ ​ជា​ពិសេស​ប្រព័ន្ធ​ការពារ​របស់​ពួកគេ ​និង​វាយ​បក​បាន​ច្បាស់​ៗ ធ្វើ​ឱ្យ​ថៃ​មិន​អាច​ទប់​ជាប់​នោះ​ទេ​នៅ​ចុង​ម៉ោង។ ប្រព័ន្ធ​ការពារ​ដ៏​រឹង​ដូច​ដែក​ថែប​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​វៀតណាម​ឈ្នះ​មេដាយ​មាស ​ដោយ​មិន​របូត​១​គ្រាប់​នោះ​ទេ៕

ប្រភព៖ Siamdara

មតិយោបល់