- 2022-03-28 02:55:06
- កីឡាផ្សេងៗ
ធ្វើម្ចាស់ផ្ទះលើកទី១ កម្ពុជាធ្វើឲ្យភ្ញៀវសរសើរមិនដាច់ពីមាត់
- 2022-03-28 02:55:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើម្ចាស់ផ្ទះលើកទី១ កម្ពុជាធ្វើឲ្យភ្ញៀវសរសើរមិនដាច់ពីមាត់
ចន្លោះមិនឃើញ
ការប្រកួតជើងឯកការ៉ាតេអាស៊ីអាគ្នេយ៍ លើកទី៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់នេះគឺបានបញ្ចប់ទៅហើយម្សិលមិញនេះ ខណៈភ្ញៀវដែលមកចូលរួមមានការសរសើរ និងពេញចិត្តខ្លាំងចំពោះការរៀបចំបានល្អ។
ឯកឧត្ដម សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធបានឲ្យដឹងថា ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជើងឯកការ៉ាតេ អាស៊ីអាគ្នេយ៍ របស់កម្ពុជានេះគឺបញ្ចប់ទៅយ៉ាងរលូន និងល្អប្រសើរតែម្ដង។ ដោយសារតែការខំប្រឹងប្រែងធ្វើអស់ពីសមត្ថភាពរបស់មន្ត្រីសហព័ន្ធនានា មន្ត្រីរបស់ CAMSOC ជាពិសេសចៅក្រម អាជ្ញាកណ្ដាល។
តំណាងសហព័ន្ធខាងលើបន្ថែមទៀតថា បណ្ដាប្រទេសមកចូលរួមគឺបានសរសើរថាកម្ពុជារៀបចំបានល្អ ជាពិសេសលើការទទួលបដិសណ្ឋាកិច្ច។ ការស្នាក់នៅហូបចុក ឡានធ្វើដំណើរ មានទាំងកម្លាំងសមត្ថកិច្ចបើកផ្លូវ និងជួយមើលទៀតផង។ មួយវិញទៀតគឺការដាក់ជាអាហារសម្រន់ឲ្យមានហូរហែដែលចំណុចរៀបរាប់ទាំងនេះគឺប្លែកពីការរៀបចំកន្លងទៅនៅប្រទេសផ្សេងៗ។
រំលឹកដែរថា ការប្រកួតជើងឯកការ៉ាតេ លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ទៅហើយម្សិលមិញនេះនៅសាលហ្វឹកហាត់ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញក្រោយចំណាយពេលប្រកួតអស់រយៈ ៣ថ្ងៃមកនេះ។ ព្រឹត្តិការណ៍នេះមាន៩ប្រទេសចូលរួម និងសរុបកីឡាករ កីឡាការិនី ប្រតិភូជាង ២០០នាក់៕