• 2022-03-24 02:55:08
  • កីឡា​ផ្សេង​ៗ

ការ៉ាតេ​ជើងឯក​អាស៊ីអាគ្នេយ៍​៩ប្រទេស​ចូលរួម​ចាប់ប្រកួត​ស្អែក​នេះ​ហើយ​នៅភូមិន្ទ​ភ្នំពេញ​

  • 2022-03-24 02:55:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជើងឯក​ការ៉ាតេ​ អាស៊ីអាគ្នេយ៍​ លើក​ទី៩​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ​ចាប់​ផ្ដើម​ប្រកួត​ស្អែក​នេះ​ហើយ​នៅ​ក្នុង​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​

ទិដ្ឋភាពកន្លែងប្រកួត (រូប CAMSOC)

ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី៩​ នេះ​ត្រូវ​បាន​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ដែល​នឹង​ប្រើ​រយៈពេល​៣ថ្ងៃ​ដើម្បី​ប្រកួត​ប្រជែង​រក​មេដាយ​ជូន​ប្រទេស​រៀង​ៗ​ខ្លួន​ទាំង​៩​មក​ចូលរួម។​ ការ​ប្រកួត​គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៥​ ដល់​ ២៧​ ខែ​មីនា​ ឆ្នាំ​២០២២។​

ទិដ្ឋភាពកន្លែងប្រកួត (រូប CAMSOC)

ចំពោះ​ប្រទេស​ចូលរួម​មាន​ កម្ពុជា(ម្ចាស់ផ្ទះ)​ ប្រ៊ុយណេ​ ឥណ្ឌូណេស៊ី​ ឡាវ​ ម៉ាឡេស៊ី​ ហ្វីលីពីន​ សិង្ហបុរី​ ថៃ​ និង​វៀតណាម។​ សរុប​កីឡាករ​ កីឡា​ការិនី​មាន​ ១២១​នាក់។​ ក្នុង​នោះ​កម្ពុជា​ និង​ឥណ្ឌូណេស៊ី​ មាន​កីឡាករ​ កីឡា​ការិនី​ច្រើន​ជាង​គេ​គឺ​រហូតដល់ ២០​នាក់​ដូច​គ្នា។​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ក្នុង​សាល​ហ្វឹកហាត់​ការ៉ាតេនៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ ចំពោះ​វិញ្ញាសា​លេង​លើ​សម្ដែង​កត្តា​ និង​ប្រយុទ្ធ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម