- 2022-01-26 05:23:06
- បាល់ទះ
ស្មាត់ ប៉ា នឹងពិចារណាចូលរួមបើក្លឹបអាជីពធំណាមួយនៅភ្នំពេញចង់បានរូបគេ
- 2022-01-26 05:23:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាត់ ប៉ា នឹងពិចារណាចូលរួមបើក្លឹបអាជីពធំណាមួយនៅភ្នំពេញចង់បានរូបគេ
ចន្លោះមិនឃើញ
កីឡាករកំពុងឡើងកូដក្នុងវិស័យបាល់ទះក្រៅផ្លូវការ រ៉ាន់ ទូច ហៅស្មាត់ ប៉ា បានប្រាប់មកកាន់ Sabay ថាគេនឹងពិចារណាចូលរួម បើសិនក្លឹបបាល់ទះអាជីពធំៗនៅភ្នំពេញចាប់អារម្មណ៍និងចង់បានរូបគេ។ ការចង់ចូលរួមជាមួយក្លឹបធំៗ ព្រោះស្មាត់មានដើមកំណើតនៅខេត្តពោធិ៍សាត់ ចង់ក្លាយជាកីឡាករអាជីពដែលមានការហ្វឹកហាត់ និងបច្ចេកទេសច្រើន។
កីឡាករដែលក្រសោបបានប្រជាប្រិយភាពមិនធម្មតាពីមហាជន បានបញ្ជាក់បែបនេះថា ៖«...ប្រហែលជាទៅបងប្រហែលជាទៅ ម៉ាក់ឥឡូវគាត់បានអាបងគាត់មកជំនួសដៃប្អូនអ៊ីចឹងទៅ (ធ្វើស្រែ) គ្រាន់បានទំនេរខ្លះតិចតួច។ ចង់ទៅហាត់(ក្លឹបអាជីព)ដែរបង ហាត់ខ្លួនឯងនៅផ្ទះអត់សូវមានតិចនិចច្រើន ប្អូនខ្វះខាតច្រើនណាស់បងអើយ ដូចការវ៉ៃសេវា អេឡង់លោត វ៉ៃបាល់អត់សូវត្រូវប្រអប់ទេបង ព្រោះខ្ញុំនៅផ្ទះអត់សូវបានហាត់...»។
បច្ចុប្បន្នស្មាត់ប៉ាបានត្រឹមហ្វឹកហាត់ដោយខ្លួនឯងនៅផ្ទះបន្តិចបន្តួចប៉ុណ្ណោះ ដ្បិតរវល់នឹងការធ្វើស្រែប្រមាណជា៩ទៅ១០ហិកតានៅខេត្តពោធិ៍សាត់ ហើយបើតាមសម្ដីរបស់ស្មាត់រូបនេះ គឺមានក្លឹបអាជីពនៅភ្នំពេញមួយទាក់រូបគេដែរ តែមិនទាន់ទទួលបានដំណឹងថាយ៉ាងណានៅឡើយ។
គួរបញ្ជាក់ថាស្មាត់ប៉ាអាយុ ២៥ឆ្នាំ កម្ពស់ ១,៧៨ម៉ែត្រ ក៏ធ្លាប់ចូលរួមប្រកួតពាន់រង្វាន់បាល់ទះ Special Volleyball Challenges 2021 ៦ស្មើក្នុងសាលដែរកាលពីឆ្នាំ២០២១កន្លងមក ប៉ុន្តែក្រុមកោះដាច់របស់គេមិនបានទទួលជ័យជម្នះឡើយ។ ប៉ាមានសមត្ថភាពល្អ អាចឈរវាយខាងឆ្វេងក៏បានស្ដាំក៏បាន៕