• 2021-11-08 06:07:18
  • បាល់ទះ

នេះជាអារម្មណ៍ ធី ម៉េងហួង ក្រោយ​ហាត់ជាមួយក្រុមជម្រើសជាតិ​បាន១សប្ដាហ៍

  • 2021-11-08 06:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ត ក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា បានប្រមូលផ្ដុំហ្វឹកហាត់ឡើងវិញនៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២១​ បើគិតមកទល់ពេលនេះមានរយៈពេលមួយ​សប្ដាហ៍ហើយ។

ធី ម៉េងហួង

ជុំការការចូលហ្វឹកហាត់នេះដែរ ស្មាត់ដ៏ល្អរបស់ក្លឹបបាល់ទះក្រសួងមហាផ្ទៃ បានបង្ហាញអារម្មណ៍ និងការយល់ឃើញថា ការ​ហ្វឹកហាត់ជាក្រុមស្រួលជាងហាត់ម្នាក់ឯង និងសប្បាយចិត្តច្រើនជាងមុន។

កីឡាកររហស្សនាមកូននាគស្លាបហង្ស បានពន្យល់ថា ៖«ពេលហាត់នៅផ្ទះយើងរៀងពិបាក ព្រោះយើងហាត់តែម្នាក់ឯង ហើយពេលហាត់ជុំគ្នាចឹង យើងស្រួលបងទោះហត់ក៏សប្បាយ ព្រោះយើងហាត់មានគ្នា»។

បើតាមការបញ្ជាក់របស់ស្មាត់វ័យ២០ឆ្នាំរូបនេះ ក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ ហាត់មួយថ្ងៃបីពេល មួយពេលពីរម៉ោងក្រោមកម្ដៅថ្ងៃក្ដៅ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់