• 2021-02-26 08:29:12
  • បាល់ទះ

ម៉ន សុខនាង ពីក្មេងលេងបាល់ទះមិនល្អ ក្លាយជាយុវជនលេចធ្លោក្នុងក្រុម

  • 2021-02-26 08:29:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលរៀនថ្នាក់ទី៩ និងទី១០ ម៉ន សុខនាង ជាកីឡាករលេងបាល់ទះតំណាងឱ្យវិទ្យាល័យព្រែកសណ្ដែក ប៉ុន្តែលេងមិនសូវល្អប៉ុន្មានទេ ដ្បិតមិនសូវមានការហ្វឹកហាត់ជាប់លាប់ និងគ្រូជំនាញ។ ក្រោយចូលហាត់នៅក្លឹបបាល់ទះវិសាខាក្នុងឆ្នាំ២០១៧ គេក៏វិវឌ្ឍខ្លួនក្លាយជាកីឡាករលេចធ្លោមួយរូបក្រុម B។

ម៉ន សុខនាង លោតវៃបាល់ផ្ដាច់

ភាពលេចធ្លោនេះក៏ព្រោះសុខនាង ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ស្ដាប់គ្រូ​ មិត្តរួមក្រុម និងរៀម​ច្បងពន្យល់ណែនាំ ការផ្ដល់កម្លាំងចិត្តពីគ្រួសារ ជាពិសេស​ការផ្គត់ផ្គង់យ៉ាងល្អពីសំណាក់ក្លឹប។

យុវជនវ័យ២២ឆ្នាំ កម្ពស់១,៨៨ម៉ែត្រ បានរៀបរាប់ថា ៖«ភាពលេចធ្លោរបស់ខ្ញុំសព្វថ្ងៃនេះ បានដោយសារការខំប្រឹងព្យាយាម បានពីលោកគ្រូ មិត្តភ័ក្តិ និងក្លឹប ជាពិសេសក្រុមគ្រួសារ។ ការខ្ញុំមកហាត់ហ្នឹងនិយាយទៅម៉ាក់ប៉ាខ្ញុំ គាត់ថាស្រេចតែចិត្តយើងទៅ ចង់ហាត់បាល់ក៏ហាត់ទៅ»។

ស្មាត់ជំនាញដៃឆ្វេងរូបនេះ ត្រូវបានមិត្តរួមក្រុម និងអ្នកស្នេហាវិស័យកីឡាបាល់ទះសរសើរថាជាកីឡាករល្អ ក្នុងតួនាទីស្មាត់ឆ្វេង-ស្ដាំ និងវៃបាល់បីម៉ែត្រកណ្ដាល។ ទោះបីជាបែបនេះក្ដី យុវជនបានសន្យា​ប្ដេជ្ញាខំដុះខាតសមត្ថភាពរបស់ខ្លួនឱ្យកាន់តែល្អបន្ថែម ដើម្បីមានឱកាសជាប់ជម្រើសជាតិបាល់ទះលើក្ដារ និងទៅលេងក្រៅប្រទេសដូចសិស្សច្បង​មួយចំនួនអ៊ីចឹងដែរ។

ម៉ន សុខនាង អង្គុយមុខគេខាងស្ដាំដៃ

ម៉ន សុខនៀង កើតភូមិបាប្រីយ៍ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងក្នុងគ្រួសារកសិករ ឪពុកឈ្មោះ ស៊ុំ ណន ម្ដាយ អ៊ុំ អ៊ីម មានបងប្អូន៤នាក់ គេជាកូនពៅ។ យុវជនមានកម្រិតវប្បធម៌ត្រឹមថ្នាក់ទី១០។ គេដចូលធ្វើតេស្តសម្ថភាពនៅក្លឹបបាល់ទះវិសាខា (រយៈពេល២សប្ដាហ៍ ឬមួយខែ) តាមរយៈកីឡាករ ពិន សារ៉ុន ហើយបានជាប់ជាកីឡាករបាល់ទះឈុត B នៅឆ្នាំ២០១៧ក្នុងវ័យ១៨ឆ្នាំ៕

ពិន សារ៉ុន, សុវណ្ណដារ៉ា, ម៉ន សុខនាង (ស្ដាំ)
ម៉ន សុខនាង

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់