• 2020-11-11 05:03:10
  • កីឡា​ផ្សេង​ៗ

«គុណ​តម្លៃ​អូឡាំពិក​» សិស្ស​យល់​ដឹង​ច្រើន​ជា​ពិសេស​ព្រឹត្តិការណ៍​សំខាន់​ ស៊ីហ្គេម​ ២០២៣​

  • 2020-11-11 05:03:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​បាន​ធ្វើ​ពិធី​ផ្សព្វផ្សាយ​ពី​ «គុណ​តម្លៃ​អូឡាំពិក​» ដល់​បណ្ដា​សិស្ស​នៅ​តាម​សាលា​ និង​ទទួល​បាន​លទ្ធផល​គាប់​ប្រសើរ​ព្រោះ​មាន​អ្នក​យល់ដឹង​ និង​ស្គាល់​ពី​តម្លៃ​ជា​ពិសេស​ព្រឹត្តិការណ៍​សំខាន់ៗ​នៅ​ពេល​ខាង​មុខ​របស់​កម្ពុជា។​

រូបភាពផ្ដល់ជូន

លោក​ ប៊ុយ​ សោភ័ណ្ឌ​ វាគ្មិន​តំណាង​ NOCC​ បាន​ឲ្យ​ដឹង​ក្រោយ​ចប់​កម្មវិធី​អប់រំ​នៅ​សាលា​បឋម​សិក្សា​ដំបូល​ខ្ពស់​ថា​ តាម​ការ​ជាក់ស្ដែង​នេះ​គឺ​ឃើញ​ថា​សិស្សានុសិស្ស​មាន​ការ​យល់​ដឹង​ច្រើន​ពី​គុណ​តម្លៃ​អូឡាំពិក​ និង​កម្មវិធី​កីឡា​ធំៗ​ដែល​កម្ពុជា​នឹង​ត្រូវ​ធ្វើ​នា​ពេល​ខាង​មុខ។​

មួយ​វិញ​ទៀត​តំណាង​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ គោល​បំណង​ នៃ​កម្មវិធី​នេះ​ផ្សព្វផ្សាយ​ពី​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣ លើក​ទឹកចិត្ត​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​ កម្ពុជា​ស្អាត​បដិសណ្ឋាកិច្ច​ល្អ​ម្នាក់ៗ​ត្រូវ​រួម​គ្នា​សំអាត​បរិស្ថាន ​អប់រំ​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ និង​គ្រឿងញៀន​ទាក់ទង​ទៅ​ហ្នឹង​ការ​ការពារ​ ជៀស​ឲ្យ​ឆ្ងាយ។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ​នៅ​ឆ្នាំ​២០២០​ ប៉ុន្មាន​សប្ដាហ៍​មក​នេះ​បាន​ធ្វើ​ពិធី​ចុះ​អប់រំ​កម្មវិធី​គុណ​តម្លៃ​អូឡាំពិក​ បាន​២ដង​មក​ហើយ។​ លើក​ទី១​ នៅ​ខេត្ត​កំពង់ធំ និង​លើក​ទី២​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ នៅ​សាលា​ដំបូក​ខ្ពស់​ រាជធានីភ្នំពេញ ហើយ​គ្រោង​នឹង​ធ្វើ​២ដង​បន្ត​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់