- 2020-08-11 01:57:41
- បាល់ទះ
តោះ! មកស្គាល់មុខអ្នក Live បាល់ទះល្បីៗនិងសកម្មនៅស្រុកខ្មែរ
- 2020-08-11 01:57:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មកស្គាល់មុខអ្នក Live បាល់ទះល្បីៗនិងសកម្មនៅស្រុកខ្មែរ
ចន្លោះមិនឃើញ
ធ្លាប់តែឭសំឡេង ប្រិយមិត្តខ្លះអាចនឹងមិនស្គាល់មុខមាត់ពិតរបស់ក្រុមអ្នក Live បាល់ទះលើបណ្ដាញសង្គម Facebook និង YouTube ដ៏សកម្មនៅស្រុកខ្មែរ។ ដូច្នេះថ្ងៃនេះ Sabay សូមបង្ហាញបុរសបួននាក់ ដែលតែងផ្ដិតយករូបភាពបាល់ទះ នៅតាមទីក្រុង តាមបណ្ដាខេត្ត និងតាមបណ្ដោយព្រំដែនជាដើម មកចែកជូនប្រិយមិត្តទស្សនា។
១. អ៊ឹង ឆាយ [Eung Chhay Agriculture] ៖ ជាស្ថាបនិកផេក Sport & Entertainment។ បច្ចុប្បន្នផេកនេះមានអ្នក Like ជាង 60K ចំណែក YouTube លោកមានឆានែលដល់ទៅ២ពោលគឺ Sport & Entertainment មានអ្នក Subscribe ជាង 300K និង Top Volleyball មានអ្នក Subscribe ជាង 60K។ លោកឆាយចាប់ផ្ដើម Live បាល់ទះទាំងក្នុងស្រុក និងតាមបណ្ដោយព្រំដែនតាំងពីឆ្នាំ២០១៧ ហើយក៏ទទួលបានការគាំទ្រយ៉ាងសម្បើមពីមហាជនផងដែរ។
២. សំណាង ណារ៉ុង ហៅមីស្ទ័រស្រួច [Mrz Srouch] ៖ ជាស្ថាបនិកផេក MS 168 Sport ដែលមានអ្នក Like ជាង 7K ខណៈ YouTube របស់លោកមានអ្នក Subscribe ជាង 11K។ មីស្ទ័រស្រួចបានចាប់ផ្ដើម Live បាល់ទះនៅចុងឆ្នាំ ២០១៩។
៣. ម៉េង លី [Meng Ly] ៖ ជាម្ចាស់ផេកឈ្មោះ Meng Ly Sport ហើយសព្វថ្ងៃផេកនេះមានអ្នក ជាង 11K ចំណែក YouTube វីញលោកមានពីរគឺ Meng Ly និង Meng Ly Sport មានអ្នក Subscribe ជាង 40K និងជាង 6K។
៤. ខេន [Kene Be] ៖ បើទោះជាក្មេងខ្ចីជាងគេមែន ប៉ុន្តែផេកហ្វេសប៊ុករបស់លោកខេនគឺ Ken Sport KH មានអ្នក Like រហូតដល់ជាង 12K ខណៈ YouTube មានអ្នក Subscribe ជាង 2K។ ខេនចាប់ផ្ដើម Live បាល់ទះនៅពាក់កណ្ដាលខែឧសភា ឆ្នាំ២០២០ និងទទួលបានការគាំទ្រមិនចាញ់ក្រុមរៀមច្បងប៉ុន្មានឡើយ៕