• 2020-07-15 03:21:34
  • បាល់ទះ

ទស្សនា​កម្រង​រូបភាព​ស្អាតៗ ថ្ងៃ​មង្គលការ​​ស្មាត់ធំស្រុកខ្មែរ រ៉េត សុវណ្ណនាថ

  • 2020-07-15 03:21:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់​បាល់ទះល្បី​លំដាប់​ស្រុក​ខ្មែរ ល្បី​លេង​ឆ្លង​ប្រទេស កំពូល​ប្ដូរ​ចង្កេះ​លើ​អាកាស រ៉េត សុវណ្ណនាថ ហៅ​ Super Neymar បាន​ចូល​រោងការ​ក្រាបផ្ទឹមជាមួយ​កូនក្រមុំ​ដ៏ស្រស់សោភា ធី ស្រីតូច រួច​មក​ហើយ​កាល​ពីពេល​ថ្មីៗ​នេះ។

ថ្វីបើថ្ងៃ​ជ័យ​របស់​អ្នកទាំងពីរ​ បាន​កន្លង​ផុត​ថ្ងៃ​បាន​ប៉ុន្មាន​ថ្ងៃ​មែន ប៉ុន្តែ​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​មិន​ទាន់​ បាន​ឃើញ​រូបភាព​ស្អាតៗ​របស់​ពួកគេ​ឡើយ។ ដូច្នេះ​សូមទស្សនា​ដូច​ខាងក្រោម៖

គួរ​បញ្ជាក់​ថា ថ្ងៃសិរីសួស្ដីរបស់ដៃគូ​​កំពូល​សឺវីស​ឥតស្រមោល​ ម៉ាប់​ឆ្វេង បាន​រៀបចំឡើងកាល​ពី​​ថ្ងៃ​ទី​១១ ខែ​កក្ដដា ឆ្នាំ​២០២០ ​​នៅ​គេហដ្ឋាន​ខាង​ស្រី ក្នុង​ភូមិពងទឹក ឃុំក្រាំងយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ដោយ​មាន​ការ​ចូល​រួម​យ៉ាងច្រើន​កុះករ​ពី​សាច់ញាតិ បងប្អូន​មិត្តភ័ក្តិជា​ពិសេស កីឡាករ​បាល់​ទះល្បីៗ​លំដាប់​ស្រុក​ខ្មែរ មាន​ទាំង​កីឡាករ​បាល់​ទះ​ជម្រើស​ជាតិ​កម្ពុជា​ផង​ដែរ។

ប្រភព​រូបភាព៖ ផេកហ្វេសប៊ុករ៉េត សុវណ្ណនាថ

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់