• 2020-05-12 07:44:08
  • បាល់ទះ

Lee Da-yeong មិន​ត្រឹម​តែស្អាត​ពូកែ​ក្រមិចក្រមើម​ទេ ថែម​ទាំង​ចេះ​លើក​បាល់​ម៉ាអេម!

  • 2020-05-12 07:44:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ប្រិយមិត្ត​ធ្លាប់​តែ​ទស្សនា​ការ​ប្រកួត​បាល់​ទះ​ផ្នែក​បុរស ប៉ុន្តែ​ថ្ងៃ​នេះ Sabay សូម​បង្ហាញ​មុខ​កីឡា​ការិនី​បាល់ទះ​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​មួយ​រូប ដែល​នាង​មិន​ត្រឹម​មាន​សម្រស់​ស្រស់​ស្អាតប៉ិន​ក្រមិចក្រមើម​ទេ ថែម​ទាំង​ចេះ​លើក​បាល់​ស្អាត​ទៀត​ផង។

នាង​ឈ្មោះ Lee Da-yeong ជា​​ជម្រើស​ជាតិ​បាល់ទះ​នារី​ ជំនាញ​​លើក​បាល់ នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង កើត​នៅ​ឆ្នាំ​១៩៩៦ និង​បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹប​អាជីព Incheon Heungkuk Life Pink Spiders ក្នុង V-League ប្រទេស​កូរ៉េខាងត្បូង។

Da-yeong មាន​វ័យ​២៣​ឆ្នាំ កម្ពស់ ១,៧៩ម៉ែត្រ ទម្ងន់ ៦២គីឡូ បាន​ចាប់​ផ្ដើម​អាជីព​លើ​ឆាក​អន្តរជាតិ​ស្រដៀង​​​បងប្អូន​ស្រី​ភ្លោះ Lee Jae-yeong (ស្មាត់​ក្រៅ​ប្រអប់​)និង​បាន​បង្ហាញ​ខ្លួន​ជាមួយ​គ្នា​ក្នុង​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែរ រាប់​បញ្ចូល​ទាំង Asian Game ឆ្នាំ​២០១៤ និង​ FIVB Volleyball Women's Nations League ឆ្នាំ​២០១៨។ ​​

Da-yeong បាន​រួម​ចំណែក​ជួយ​ឱ្យ​ក្រុម​បាល់ទះ​ជម្រើស​ជាតិនារី​កូរ៉េ​ខាង​ត្បូង ឈ្នះ​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍ Asian Game ឆ្នាំ​២០១៤ ធ្វើ​នៅ​ទីក្រុង Incheon។ មិនត្រឹមតែប៉ុណ្ណោះនាង​និង​បងប្អូន​ស្រី​ភ្លោះ ក៏​ត្រូវ​បាន​គេ​ជ្រើសរើស​តំណាង​ឱ្យកូរ៉េ​ខាងត្បូង​នៅ Asian Game ឆ្នាំ​២០១៨​ ទៀតផង។ មកដល់ឆ្នាំ​២០១៩ Da-yeong បានចូលរួមក្រុមជម្រើស​ជាតិ​​ម្ដងទៀត ប្រកួតដណ្ដើមពាន​រង្វាន់ FIVB Volleyball Women's World Cup។ ​

គួរ​បញ្ជាក់​ថា​ម្ដាយ​របស់ Lee Da-yeong ឈ្មោះ  Kim Gyeong-hui  ក៏​ជា​អតីត​កីឡា​ការិនី​បាល់​ទះ​​ជម្រើស​ជាតិ​កូរ៉េ​ខាងត្បូង​ដូច​គ្នា លេង​ក្នុង​តំណែង​លើក​បាល់៕ ​​

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់