
- 2019-05-29 02:26:32
- បាល់ទាត់
រថយន្តក្រុង៤គ្រឿងដឹកអ្នកពញាក្រែកមកគាំទ្រក្រុមត្បូងឃ្មុំប៉ះសៀមរាបផ្តាច់ព្រ័ត្រ Hun Sen Cup ល្ងាចនេះ
- 2019-05-29 02:26:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តក្រុង៤គ្រឿងដឹកអ្នកពញាក្រែកមកគាំទ្រក្រុមត្បូងឃ្មុំប៉ះសៀមរាបផ្តាច់ព្រ័ត្រ Hun Sen Cup ល្ងាចនេះ
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ឆ្នាំ២០១៩ថ្នាក់ខេត្តឈានដល់វគ្គផ្តាច់ព្រ័ត្រហើយដែលជាការជួបគ្នារវាងក្រុមខេត្តសៀមរាប និងក្រុមខេត្តត្បូងឃ្មុំ វេលា៦ល្ងាចនេះ នៅកីឡដ្ឋានវិសាខា ក្នុងរាជធានីភ្នំពេញ។
ការប្រកួតដ៏សំខាន់ល្ងាចនេះអាចនឹងទទួលបានការគាំទ្រច្រើនពីអ្នកទស្សនា បើទោះជាក្រុមទាំងពីរសុទ្ធតែមកពីខេត្ត។ តាមការឲ្យដឹងពីផេក «ព័ត៌មានពីបងប្អូនអ្នកស្រុកពញាក្រែក» ប្រាប់ថា អ្នកគាំទ្រពីស្រុកពញាក្រែកប្រហែល២០០នាក់ នឹងទៅលើកចិត្តក្រុមខេត្តត្បូងឃ្មុំ ដល់រាជធានីភ្នំពេញ។ តាមការឲ្យដឹងពីអ្នកគាំទ្រម្នាក់ថា រថយន្តក្រុង៤គ្រឿងនឹងដឹកនាំគាំទ្រមកភ្នំពេញ។
នេះគ្រាន់តែអ្នកគាំទ្រដែលមកពីស្រុកពញាក្រែកតែប៉ុណ្ណោះ ប៉ុន្តែអាចនឹងមានអ្នកគាំទ្រមកពីស្រុកផ្សេងៗទៀតក្នុងខេត្តត្បូងឃ្មុំ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រខេត្តសៀមរាបអាចនឹងលើកគ្នាមកគាំទ្រដល់រាជធានីភ្នំពេញដែរ។ លើសពីនេះទៀត អ្នកស្រលាញ់កីឡាបាល់ទាត់ក្នុងរាជធានីភ្នំពេញក៏នឹងចូលរួមទស្សនាដែរ ព្រមទំាងអ្នកគាំទ្រខេត្តកោះកុង និងខេត្តរតនគីរីដែលប្រកួតយកចំណាត់ថ្នាក់លេខ៣។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រថ្នាក់ខេត្តនេះល្ងាចនេះក៏មានការចូលរួមសម្តែងដោយតន្ត្រីចម្រុះបុរាណខ្មែររបស់ក្រុមសិល្បៈបុរាណខ្មែរ។
កម្មវិធីប្រកួត
ក្រុមខេត្តកោះកុង vs ខេត្តរតនគីរី វេលាម៉ោង៣រសៀល យកចំណាត់ថ្នាក់លេខ៣
ក្រុមខេត្តសៀមរាប vs ក្រុមខេត្តត្បូងឃ្មុំ វេលាម៉ោង៦ល្ងាច យកចំណាត់ថ្នាក់លេខ១