/5cb98cc1965b4_1555664040_medium.jpg)
- 2019-04-19 23:30:00
- បាល់ទាត់
៧គូលីគកម្ពុជាសប្តាហ៍ទី៤នេះ ចង់មើលគូណាបងប្អូន?
- 2019-04-19 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧គូលីគកម្ពុជាសប្តាហ៍ទី៤នេះ ចង់មើលគូណាបងប្អូន?
ចន្លោះមិនឃើញ
លីគជើងឯកកម្ពុជារដូវកាល២០១៩នេះឈានដល់សប្តាហ៍ទី៤ហើយមាន៧គូដួចសប្តាហ៍មុនៗ។ ក្រុមខ្លាំងៗភាគច្រើនជួបគូប្រកួតដែលមានកម្រិតធូរស្រាល ប៉ុន្តែគូឲ្យចាប់អារម្មណ៍បំផុតគឺក្រុមមិនដែលចាញ់ព្រះខ័នរាជស្វាយរៀងបើកទ្វារផ្ទះរបស់ខ្លួនទទួលក្រុមល្បីឈ្មោះ ភ្នំពេញក្រោន។
ថ្ងៃសៅរ៍ ទី២០ មេសានេះ ក្រុមអាស៊ីអឺរ៉ុបបើកទ្វារទីលានរបស់ខ្លួននៅអរិយក្សត្រវេលាម៉ោង៣:៣០នាទីរសៀលដើម្បីស្វែងរក៣ពិន្ទុពីភ្ញៀវ គីរីវង់សុខសែនជ័យ។ នៅម៉ោងដំណាលគ្នានេះ ក្រុមយុវជនអាយុ១៨ឆ្នាំបាទីក៏ទទួលស្វាគមន៍ក្រុមហោះហើរមកពីខេត្តសៀមរាប អង្គរថាយហ្គឺរនៅទីលានសាលាបាល់ទាត់ជាតិបាទីខេត្តតាកែវ។ ថ្ងៃជាមួយគ្នានេះ ក្រុមក្បែរគ្នា អគ្គិសនីកម្ពុជាធ្វើដំណើរទៅរក៣ពិន្ទុពីក្រុមខ្លាំងវិសាខា វេលាម៉ោង៦ល្ងាចនៅទឹកដីវិសាខា។
ថ្ងៃអាទិត្យ ទី២១ មេសាមាន៤គូដែលប្រកួតម៉ោងដំណាលគ្នាវេលាម៉ោង៣:៣០នាទីរសៀលមាន៣គូគឺក្រុម ខេត្តកំពង់ចាមជួបបឹងកេត នៅទីលានប៊ុនរ៉ានីហ៊ុនសែនមេមត់។ ប៉ូលិស ប៉ះ ក្រសួងការពារជាតិ នៅទីលានអគ្គិសនីកម្ពុជា និងសូលទីឡូអង្គរទទួល ណាហ្គាវើល នៅទីលានខេត្តសៀមរាប។
ដោយឡែកវេលាម៉ោង៦ល្ងាច ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងអាចនឹងទទួលបានជ័យជម្នះជាលើកទី៤ តាមរយៈទទួលក្រុមភ្នំពេញក្រោននៅទីលានខេត្តស្វាយរៀង។ រហូតដល់ពេលនេះ ស្វាយរៀងកំពុងឈរលើកំពូលតារាង បន្ទាប់ពី៣ប្រកួត ឈ្នះទាំង៣ប្រកួត ខណៈភ្នំពេញក្រោនឈ្នះ១ប្រកួត ចាញ់២ប្រកួត។
កម្មវិធីប្រកួតថ្ងៃសៅរ៍ ទី២០ មេសា ២០១៩
កម្មវិធីប្រកួតថ្ងៃអាទិត្យ ទី២១ មេសា ២០១៩