/5ca6cf01dfee6_1554435840_medium.jpg)
- 2019-04-05 23:39:00
- បាល់ទាត់
២គូគួរឲ្យចាប់អារម្មណ៍បំផុតលីគកម្ពុជាសប្តាហ៍ទី៣នេះ
- 2019-04-05 23:39:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២គូគួរឲ្យចាប់អារម្មណ៍បំផុតលីគកម្ពុជាសប្តាហ៍ទី៣នេះ
ចន្លោះមិនឃើញ
លីគកម្ពុជារដូវកាល២០១៩ឈានដល់សប្តាហ៍ទី៣នាចុងសប្តាហ៍នេះហើយដែលមាន២គូសំខាន់គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកចូលចិត្តតាមដានវិស័យកីឡាបាល់ទាត់កម្ពុជា ជាពិសេសក្រុមខ្លាំងៗប្រជែងពិន្ទុគ្នា។
ភ្នំពេញក្រោន vs វិសាខា
គូសំខាន់សប្តាហ៍នេះ ក្រុមខ្លាំងសំបូរកីឡាករល្អៗ វិសាខា ធ្វើដំណើរទៅសួរសុខទុក្ខ ភ្នំពេញក្រោន ដែលបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍វេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី៧ ខែមេសានេះ។ ២ប្រកួតកន្លងមក ក្រុមភ្ញៀវមាន៤ពិន្ទុពីការស្មើសូលទីឡូអង្គរ ០-០ និងឈ្នះគីរីវង់សុខសែនជ័យ ២-០។ ចំណែកភ្នំពេញមាន៣ពិន្ទុ បន្ទាប់ពីចាញ់បឹងកេត ២-៣ និងឈ្នះ យុវជនបាទី ២-០។
ក្រុមទាំងពីរធ្លាប់ជួបគ្នា២ដងរដូវកាល២០១៨ ភ្នំពេញក្រោនមិនដែលឈ្នះវិសាខានោះទេពោលគឺជើងទី១ ភ្នំពេញក្រោនចាញ់ ១-៣ ក្នុងដីរបស់ខ្លួន ហើយជើងទី២ស្មើ ០-០ នៅទឹកដីវិសាខា។ គូនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំង និងទំនងជាមានអ្នកគាំទ្រច្រើនរៀងៗខ្លួន។
អង្គរថាយហ្គឺរ vs បឹងកេត
នៅទឹកដីខេត្តសៀមរាបវិញទំនងជាអាចបំបែកកំណត់ត្រាចាស់របស់ខ្លួន និងជាកំណត់ច្រើនបំផុតសម្រាប់អ្នកគាំទ្រនៅពេល ក្រុមអង្គរថាយហ្គឺរទទួលស្វាគមន៍ក្រុមល្បីឈ្មោះបឹងកេតដែលធ្វើដំណើរចេញពីភ្នំពេញ។
សម្រាប់ការប្រកួតនេះ ម្ចាស់ក្លឹបអង្គរថាយហ្គឺរបានរៀបចំគម្រោងអ្នកគាំទ្រចំនួន៥ពាន់នាក់ដែលជាចំនួនច្រើនបំផុតច្រើនជាងកំណត់ត្រាចាស់របស់ខ្លួនកាលពីឆ្នាំ២០១៨។ ចាំបានថា កាលពីឆ្នាំមុន ការប្រកួតរវាង អង្គរថាយហ្គឺរ និងបឹងកេត ទទួលបានអ្នកគាំទ្រច្រើនជាងគេបំផុតក្នុងមួយរដូវកាលពេញ។ ចាំមើលថាតើ អ្នកគាំទ្រចូលរួមទស្សនាប៉ុន្មាននាក់វេលាម៉ោង៣:៣០នាទីរសៀល ថ្ងៃអាទិត្យ ទី៧ ខែមេសានេះ។
កម្មវិធីប្រកួត សៅរ៍ ទី៦ មេសា ២០១៩
កម្មវិធីប្រកួត ថ្ងៃអាទិត្យទី៧ មេសា ២០១៩