
- 2019-04-01 23:19:00
- បាល់ទាត់
ល្ងាចនេះ ណាហ្គាប៉ះក្រុមមិនដែលចាញ់ Tampines Rovers ពូល F
- 2019-04-01 23:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ងាចនេះ ណាហ្គាប៉ះក្រុមមិនដែលចាញ់ Tampines Rovers ពូល F
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់ AFC Cup 2019 វគ្គសន្សំពិន្ទុតាមពូលឈានដល់ការប្រកួតទី៣ហើយដោយក្រុមជើងឯកលីគកម្ពុជា ណាហ្គាវើល ទទួលភ្ញៀវមកពីសិង្ហបុរី Tampines Rovers វេលាម៉ោង៥ល្ងាចនេះនៅពហុកីឡដ្ឋានជាតិ។
វគ្គសន្សំពិន្ទុក្នុងពូល F នេះ បឹងកេតកំពុងឈរលេខ៣ បន្ទាប់ពីទទួលបាន៣ពិន្ទុតាមរយៈការប្រកួតឈ្នះ១ និងចាញ់១។ ប្រកួតទី១ ណាហ្គាវើលបានចាញ់ក្រុមខ្លាំងរបស់វៀតណាម Ha Noi ដោយលទ្ធផល ០-១០ ប៉ុន្តែរកបាន៣ពិន្ទុការប្រកួតលើកទី២ដែលបានយកឈ្នះក្រុមមីយ៉ាន់ម៉ា Yangon United ដោយលទ្ធផល ២-១ នៅទឹកដីពហុកីឡដ្ឋានជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ចំពោះក្រុមខ្លាំងរបស់សិង្ហបុរី Tampines Rovers មិនទាន់ស្គាល់បរាជ័យឡើយគឺឈ្នះ១ និងស្មើ១។ ប្រកួតលើកទី១ ឈ្នះ Yangon United ដោយលទ្ធផល ៣-១ និងប្រកួតលើកទី២ស្មើក្រុមកំពូលតារាង Ha Nai ដោយលទ្ធផល ១-១ ដើម្បីមាន៤ពិន្ទុស្ថិតនៅលំដាប់ទី១។
នៅពូលជាមួយគ្នានេះ ក្រុមខ្លាំងកំពូលតារាងរបស់វៀតណាម Ha Nai ត្រូវបើកទ្វារកីឡដ្ឋាន Hang Day ដើម្បីស្វាគមន៍ក្រុមបាតតារាងមិនទាន់មានពិន្ទុ Yangon United។ នេះជាឱកាសដែលក្រុមរបស់វៀតណាមបន្តឈរលើកំពូលតារាង។
ការប្រកួតល្ងាចនេះនៅពហុកីឡដ្ឋានជាតិ សំបុត្រចូលទស្សនាមានតម្លៃ៥ពាន់រៀន ខណៈការប្រកួតលើកទី១នៅទឹកដីកម្ពុជាមានអ្នកគាំទ្រចូលទស្សនាតែ៣៤២នាក់ប៉ុណ្ណោះ។ ដូច្នេះសូមបងប្អូនចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីលើកទឹកចិត្តដល់ក្រុមតំណាងកម្ពុជា៕