/5c89c0e194d84_1552531680_medium.jpg)
- 2019-03-15 23:01:00
- បាល់ទាត់
កក្រើកហើយ! ភ្នំពេញក្រោនទទួលបឹងកេត បើកឆាកសប្តាហ៍ទី១
- 2019-03-15 23:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កក្រើកហើយ! ភ្នំពេញក្រោនទទួលបឹងកេត បើកឆាកសប្តាហ៍ទី១
ចន្លោះមិនឃើញ
ជើងឯកលីគបាល់ទាត់កម្ពុជារដូវកាល២០១៩នឹងចាប់ផ្តើមដំណើរការប្រកួតជាផ្លូវការនាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះហើយដែលមានក្រុមទាំងអស់១៤ចូលរួមប្រកួត។ សម្រាប់សប្តាហ៍ទី១ធ្វើឡើងនៅថ្ងៃសៅរ៍មាន៣គូ និងថ្ងៃអាទិត្យមាន៤គូ។
គូគួរឲ្យចាប់អារម្មណ៍សម្រាប់សប្តាហ៍បើកឆាកនេះ ក្រុមភ្នំពេញក្រោនត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមល្បីឈ្មោះបឹងកេតនៅវេលាម៉ោង៦ល្ងាច។ ជំនួបនេះត្រូវបានគេជឿជាក់ថា នឹងមានអ្នកគាំទ្រច្រើនចូលរួមទស្សនា និងលើកទឹកចិត្ត។
ថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩
ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩
នេះកម្មវិធីប្រកួតលីគកម្ពុជា២០១៩ជើងទី១ Cambodian League 2019