• 2018-12-28 12:10:57
  • កីឡា​ផ្សេង​ៗ

បញ្ហា​កំហុស​ជំរុញ​ឲ្យ​បាល់បោះ​ U20 កម្ពុជា​ ចាញ់ឡាវ៦២-៧៣ថ្ងៃបើកឆាក

  • 2018-12-28 12:10:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២០​ឆ្នាំ​បាន​ចាញ់​ក្រុម​បាល់បោះ​ជម្រើស​ជាតិ​ឡាវ​ក្រោម​អាយុ​២០​ឆ្នាំ​ដោយ​លទ្ធផល​ ៦២-៧៣ ក្នុង​បើក​ឆាក​នៃ​ការ​ប្រកួត​បាល់បោះ​មិត្តភាព​អន្តរជាតិ​​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ។

ការ​ប្រកួត​ដែល​យុវជន​កម្ពុជា​ចាញ់​យុវជន​ឡាវ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នៅ​​​ដើម​វគ្គ​ក្រុម​កម្ពុជា​ធ្វើ​បាន​ល្អ​រហូត​​បាន​នាំមុខ ប៉ុន្តែ​នៅ​ចុង​ម៉ោង​បែរ​ជា​ត្រូវ​ឡាវ​ស្វែង​រក​ពិន្ទុ​នាំ​មុខ​កាន់​តែ​ឆ្ងាយ។ អ្វី​ដែល​ជា​បញ្ហា​មួយ​ទៀត​របស់​កម្ពុជា​ដែល​ងាយ​ផ្តល់​ឱកាស​ឡាវ​ទទួល​បាន​ពិន្ទុ​គឺ​ការ​បង្ក​កំហុស​ដែល​​ធ្វើ​ឲ្យ​ឡាវ​ទទួល​បាល់បោះ​​ពិន័យ​​ស្វែង​រក​ពិន្ទុ​ជា​ញឹក​ញាប់។

ថ្ងៃ​សៅរ៍​ ស្អែក​ ទី​២៩ ខែ​ធ្នូ​ ឆ្នាំ​២០១៨​

  • វៀតណាម vs ឡាវ ម៉ោង​៩​ព្រឹក​
  • កម្ពុជា vs ប្រ៊ុយណេ ម៉ោង​១១​ព្រឹក​​
  • ឡាវ​​ vs ប្រ៊ុយណេ ម៉ោង​ ៤​រសៀល​
  • កម្ពុជា​ vs វៀតណាម​ ម៉ោង​៦​ល្ងាច​

ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នេះ​មាន​ប្រទេស​ឡាវ វៀតណាម​ និង​ប៊្រុយណេ​ដែល​មាន​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ រាជ​ធានី​ភ្នំពេញ៕

សកម្មភាព​ប្រកួត កម្ពុជា (ខៀវ) និង​ឡាវ (ក្រហម)

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម