- 2018-10-05 00:53:36
- ព័ត៌មាន
Karius ខូចបាល់សារជាថ្មីធ្វើឲ្យ Besiktas ចាញ់នៅ Europa
- 2018-10-05 00:53:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Karius ខូចបាល់សារជាថ្មីធ្វើឲ្យ Besiktas ចាញ់នៅ Europa
ចន្លោះមិនឃើញ
Loris Karius អ្នកចាំទីខ្ចីជើងពី Liverpool បានបង្កកំហុសសារជាថ្មីក្នុងការប្រកួតដែល Besiktas ចាញ់ Malmo ២ទល់នឹង០ នៅ Europa League។
អ្នកចាំទីវ័យ២៥ឆ្នាំធ្លាប់រងសម្ពាធធ្ងន់ធ្ងរក្រោយបង្កកំហុស២ដងនៅវគ្គផ្ដាច់ព្រ័ត្រ Champions League ធ្វើឲ្យ Liverpool បាត់បង់ពានឲ្យទៅ Real Madrid។ លេងនៅទីក្រុងកៀវ កាលណោះ Karius បានបោះបាល់ឲ្យ Benzema ស៊ុតគ្រាប់ទី១ និងចាប់បាល់របស់ Gareth Bale របូតនៅចុងម៉ោង។
នៅជំនួបយប់មិញ Karius បានលោតដាល់បាល់កាត់ចូលកណ្ដាលរបស់កីឡាករក្រុម Malmo ខុសធ្វើឲ្យបាល់ចូលទីនៅនាទី៥៣ មុនពេលដែលរបូតគ្រាប់ទី២នៅនាទី៧៦ ក្រោយមិនអាចចាប់បាល់ប៉េណាល់ទីរបស់ខ្សែប្រយុទ្ធស៊ុយអែត Rosenberg៕