• 2024-08-01 12:38:33
  • ព័ត៌មាន

៥ ប្រទេស​ដែល​មិន​ផ្ដល់​រង្វាន់​ជូន​កីឡាករ​ដែល​ឈ្នះ​មេដាយ​អូឡាំពិក

  • 2024-08-01 12:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់​ការ​ប្រកួត​ធំៗ​ខ្នាត​អូឡាំពិក ប្រទេស​ភាគ​ច្រើន​បាន​សន្យា​ផ្ដល់​រង្វាន់​ជា​សាច់ប្រាក់​ទៅ​កាន់​អត្តពលិក​ ឬ កីឡាករ​របស់​ខ្លួន​ដែល​ឈ្នះ​មេដាយ​នានា​។ ជាក់ស្ដែង​នៅ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ប៉ារីស២០២៤នេះ ប្រទេស​មួយ​ចំនួន​ដូច​ជា ដែនដី​ហុងកុង​ និង​សិង្ហបុរី​ផ្ដល់រង្វាន់​ជូន​កីឡាករ​របស់​ខ្លួន​រហូត​ដល់​ទៅ​ខ្ទង់​ជិត ១លាន​ដុល្លារ​អាមេរិក ប្រសិន​បើ​ឈ្នះ​មេដាយ​មាស។

យ៉ាងណាមិញ ក៏​មាន​ប្រទេស​មួយ​ចំនួន​មិន​ផ្ដល់​រង្វាន់​អ្វី​សោះ​ជូន​កីឡាករ​របស់​ខ្លួន​ផង​ដែរ។ ប្រទេស​ទាំងនោះ​រួម​មាន ចក្រភពអង់គ្លេស អ៊ីស្លង់ នូវែលហ្សេឡង់ ន័រវែស និង​ស៊ុយអែត។

ទោះ​ជាបែបនេះក្ដី ប្រទេស​ទាំង​៥ខាង​លើ​នេះ​បាន​ផ្ដល់​អត្ថប្រយោជន៍​ផ្សេងៗ​ ដើម្បី​បំពាក់បំប៉ន​អត្តពលិក ឬ កីឡាករ​របស់​ខ្លួន​មុន​ពេលនឹង​ប្រកួត​អូឡាំពិក​មក​ដល់។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Forbes អគ្គលេខាធិការ​អូឡាំពិក​ស៊ុយអែត​បាន​និយាយ​ថា៖ «យើង​ធ្វើ​យ៉ាងណាចង់​ឱ្យ​កីឡាករ​របស់​យើង​ទទួល​បាន​ការគាំទ្រ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ដើម្បី​ពួក​គេ​មាន​ទឹកចិត្ត​ខិតខំ​យក​ជ័យជម្នះ»។

យ៉ាងណាមិញ ក្នុងករណី​ដូច​ជា​ចក្រភពអង់គ្លេស​ជា​ដើម កីឡាករនីមួយៗ​ទទួល​បាន​ប្រាក់​បន្ថែម​លើក​ទឹកចិត្ត​ចំនួន ៣៦ ០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ បើ​តាម​ប្រភព​មួយ​ចំនួន៕

ប្រភព៖ Forbes អត្ថបទ៖ សេរី មង្គល

មតិយោបល់