• 2024-08-05 11:15:45
  • ព័ត៌មាន

សល់ ៦ថ្ងៃ​ទៀត ប្រទេស​អាស៊ាន​ ៣ បាន​ឈ្នះ​មេដាយ​នៅ​អូឡាំពិកប៉ារីស២០២៤

  • 2024-08-05 11:15:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​អាស៊ាន​ចំនួន ៣ ដែល​បាន​ឈ្នះ​មេដាយ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ឯ​រដ្ឋធានី​ប៉ារីស​ប្រទេស​បារាំង​នៅ​ក្នុង​ឆ្នាំ២០២៤។ ប្រទេស​ទាំង​ ៣នោះ​រួម​មាន ហ្វីលីពីន ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី។

ហ្វីលីពីន​បាន​ផ្អើល​ប្រទេស​នៅ​ក្នុង​តំបន់​តែ​ម្ដង ដោយកីឡាករ​មួយ​រូប​របស់​ប្រទេស​នេះ​បាន​យក​ឈ្នះ​មេដាយ​មាស​ចំនួន ២។ កីឡាករ​រូប​នោះ​គឺ​លោក កាឡូស យូឡូ (Carlos Yulo)។ កីឡាករ​វ័យ ២៤ឆ្នាំ​រូប​នេះ​បាន​ឈ្នះ​មេដាយមាស ២ ដោយ​មួយ​ឈ្នះ​លើ​វិញ្ញាសារ​កាយសម្ព័ន្ធ​សម្ដែង​លើ​ឥដ្ឋ (Floor Gymnastics) និង​មួយ​ទៀត​វិញ្ញាសារ​កាយសម្ព័ន្ធ​សម្ដែង​លើ​តុ (Vault Gymnastics)។

នេះ​ជា​លើក​ទី២ហើយ ដែល​ហ្វីលីពីន​យក​ឈ្នះ​មេដាយមាស។ លើក​ទី១គឺ​រក​បាន​ដោយ​ កញ្ញា ហ៊ីឌីលីន ឌីយ៉ាស (Hidilyn Diaz) ដែល​បាន​ឈ្នះ​មេដាយ​មាស​ក្នុង​វិញ្ញាសារ​លើក​ដែកនារីទម្ងន់ ៥៥គីឡូក្រាម។

ចំណែក​ឯ​ឥណ្ឌូនេស៊ី​វិញ បាន​ឈ្នះ​មេដាយ​សំរឹទ្ធិ ដោយ​កីឡាការិនី​វ័យ ២៤ឆ្នាំ ហ្គ្រេហ្គោរា ម៉ារីស្កា ទូចុង (Gregoria Mariska TUNJUNG)។ កញ្ញា​ទូចុង បាន​ឈ្នះ​មេដាយ​សំរឹទ្ធិ​ក្នុង​កីឡា​​វាយសី វិញ្ញាសារ​ឯកត្តជន។

រីឯម៉ាឡេស៊ី​វិញ ឈ្នះ​មេដាយសំរឹទ្ធ​ដូច​គ្នា ក្នុង​កីឡា​វាយសី វិញ្ញាសារ​ចាប់​គូរបុរស។ ក្រុម​ម៉ាឡេស៊ី​រួមមាន​លោក អារ៉ន ឈា (Aaron Chia) និង​លោក សូ វ៉យយីក (Soh Wooi Yik) ដោយ​អ្នក​ទាំង​ពីរ​បាន​យក​ឈ្នះ​ដាណឺម៉ាក​ក្នុង​ប្រកួត​ដណ្ដើម​យក​លេខ ៣៕

ប្រភព៖ Seasia Stats

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី