• 2024-08-02 11:26:01
  • ព័ត៌មាន

អូឡាំពិក​២០២៤៖ សល់​ ១០ថ្ងៃ​ទៀត ម្ចាស់ផ្ទះបារាំង​ឈរលេខ ៣ ចុះ​នរណា​ឈរ​លេខ១?

  • 2024-08-02 11:26:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្ដៅ​២០២៤ កំពុង​តែ​ប្រព្រឹត្តិ​ទៅ​នៅ​រដ្ឋធានីប៉ារីស ប្រទេស​បារាំង។ ព្រឹត្តិការណ៍​នេះ​នឹង​បិទបញ្ចប់​នៅ​ថ្ងៃទី១១ ខែ​សីហា​ខាង​មុខ​នេះ។ នៅ​សល់​ប្រមាណ​ ១០ថ្ងៃ​ទៀត ម្ចាស់ផ្ទះ​បារាំង​ឈរ​លេខ ៣ ខាង​ទទួល​បាន​មេដាយ​ច្រើន​ជាង​គេ។ ជាមួយ​គ្នា​នោះ​ចិន​ឈរលេខ ១ ហើយ​អាមេរិក​ឈរលេខ ២។ នេះបើតាម​តារាង​មេដាយអូឡាំពិក​គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ។

ចិន​ឈរ​កំពូល​តារាង​ដោយ​រក​បាន​មេដាយ​សរុប ២៦គ្រឿង ដោយ​ក្នុង​នោះ​មេដាយ​មាស ១២គ្រឿង។ សហរដ្ឋអាមេរិក​វិញ​ឈរ​លេខ២ ដោយ​រក​បាន​មេដាយ​សរុប ៣៨គ្រឿង​ឯណោះ តែ​មេដាយ​មាស​មាន​តែ ៩គ្រឿង។

ក្រុម​កីឡាករ​ស្រុក​បារាំង​ដែល​ជា​ម្ចាស់​ផ្ទះ​វិញឈរ​លេខ ៣ តែ​រក​មេដាយ​សរុប​ច្រើន​ជាង​ចិន​ចំនួន ២គ្រឿង ដោយ​ប្រទេស​នេះ​រក​បាន​មេដាយ​សរុប ២៨គ្រឿង ហើយ​មាន​មេដាយ​មាស ៨គ្រឿង។

នេះ​ក៏​ដោយ​សារ​តែ​គេ​ផ្ដល់​អាទិភាព​លើ​ចំនួន​មេដាយ​មាស ដោយ​ប្រទេស​ណា​ទទួល​បាន​មេដាយ​មាស​ច្រើន​ជាង​គេ​ឈរ​លេខ១លើ​គេ។

ចំណែក​ឯ​ក្រុម​បន្តបន្ទាប់​ទៀត​រួមមាន លេខ ៤ បាន​ទៅ​លើអូស្ត្រាលី ដោយ​មាន​មេដាយ​សរុប ១៩គ្រឿង ក្នុង​នោះ​មេដាយ​មាស ៨គ្រឿង។ ចំណែក​ឯជប៉ុន​ជាប់​លេខ ៥ ដោយ​មាន​មេដាយ​មាស​ ៨គ្រឿង​ដូច​បារាំង និង​អូស្ត្រាលី​ដែរ តែ​មាន​មេដាយ​សរុបតែ ១៦គ្រឿង​ប៉ុណ្ណោះ។

ចំណែកឯអ្នកស្រុកអាស៊ីអាគ្នេយ៍វិញ នៅ​មិន​ទាន់​មាន​ក្រុម​ណា​រក​បាន​មេដាយ​នៅ​ឡើយ​ទេ៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់