- 2024-09-20 07:15:54
- កីឡាផ្សេងៗ
ប្រធានសហព័ន្ធកីឡារាំកម្ពុជា៖ អ្នកដឹកនាំបន្តគឺជាប្អូនៗ ក្មួយៗ នេះហើយដូច្នេះសូមពង្រឹងសមត្ថភាព
- 2024-09-20 07:15:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធកីឡារាំកម្ពុជា៖ អ្នកដឹកនាំបន្តគឺជាប្អូនៗ ក្មួយៗ នេះហើយដូច្នេះសូមពង្រឹងសមត្ថភាព
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡារាំកម្ពុជា ថាការដឹកនាំពង្រីកផ្សព្វផ្សាយកីឡាមួយនេះបន្តទៀតនៅថ្ងៃខាងមុខគឺពឹងលើធនធានកីឡាករ កីឡាការិនីនេះហើយ ដូច្នេះត្រូវខំប្រឹងពង្រឹងសមត្ថភាពទាំងការហ្វឹកហាត់ និងបច្ចេកទេសទូទៅផងដែរ។
លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំ បានឲ្យដឹងក្នុងថ្ងៃបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតធម្យមថា អ្នកបន្តវេនក្នុងការដឹកនាំសហព័ន្ធ និងពង្រីកផ្សព្វផ្សាយគឺកីឡាករ កីឡាការិនីដែលជាក្រុមជម្រើសជាតិនេះហើយ។ ដោយសារតែជាអ្នកដែលចេះលើប្រភេទកីឡានេះស្រាប់ និងជាអ្នកឆ្លងកាត់បទពិសោធច្រើនទាំងក្នុងស្រុកក៏ដូចជាលើឆាកអន្តរជាតិ។
«យ៉ាងណាបើក្មួយៗចេះតែរាំមួយមុខក៏មិនកើតដែរ ហេតុនេះក្មួយៗត្រូវការខំប្រឹងរៀនសូត្រឲ្យបានច្រើនពិសេសដូចជាវគ្គបណ្ដុះបណ្ដាលគ្រូនេះជាដើម។ ព្រោះក្មួយអាចយល់ដឹងពីរបៀបបង្រៀនគេ យល់ដឹងពីកិច្ចការងាររដ្ឋបាល និងវិធីសាស្ត្រក្នុងការពង្រីកផ្សព្វផ្សាយផងដែរចំណុចទាំងនេះហើយដែលក្មួយនឹងក្លាយជាថ្នាក់ដឹកនាំមួយរូបនៅថ្ងៃអនាគត» សម្ដីលោកជំទាវប្រធាន
បញ្ជាក់ដែរថា សហព័ន្ធកីឡារាំកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលគ្រូកម្រិតធម្យមរយៈពេល ៧ថ្ងៃគឺចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សិក្ខាកាមចូលរួមសរុប ២៥នាក់ក្នុងនោះនារី ១៥នាក់។ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា សហព័ន្ធបានធ្វើពិធីបិទវគ្គបណ្ដុះបណ្ដាលរួចរាល់ហើយក្រោមវត្តមានលោកជំទាវប្រធាន ញ៉ែម មរកត និងថ្នាក់ដឹកនាំជាច្រើនរូបទៀត៕