• 2019-08-07 11:11:56
  • ប្រវត្តិ​​

ក្លឹប​អង់គ្លេស​ខាន​ស្គាល់​រសជាតិ UEFA Super Cup ប៉ុន្មាន​ឆ្នាំ​ហើយ?

  • 2019-08-07 11:11:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន UEFA Super Cup ជា​ពាន​ដែល​ប្រកួត​រវាង​ ជើង​ឯក​ UEFA Champions League និង​ជើង​ឯក​ UEFA Europa League។ តាំង​ពី​បង្កើត​ពាន​នេះ​នៅ​ឆ្នាំ១៩៧២ មាន​ក្លឹប​អង់គ្លេស​តែ ៣ ប៉ុណ្ណោះ​បាន​ស្គាល់​ពាន​នេះ។

ក្លឹប​ទាំង​នោះ​មាន​ដូច​ជា ក្លឹប​ Liverpool ឈ្នះ ២​ដង (១៩៧៨ និង​ឆ្នាំ២០០៥) ក្លឹប Manchester United (១៩៩២) និង​ក្លឹប Chelsea (១៩៩៩)។

យ៉ាងណាមិញ ក្លឹប​អង់គ្លេស​ក៏​ធ្លាប់​មាន​ឱកាស​ប្រកួត​ប្រជែង​យក​ពាន​នេះ បាន​ប៉ុន្មាន​ដង​ដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

តួយ៉ាង​កាល​ពី​ឆ្នាំ២០១៧ Manchester United ក្នុង​នាម​ជា​ជើង​ឯក​ Europa League ប៉ះ​នឹង​ Real Madrid តែ​ត្រូវ​បរាជ័យ។ កាល​ពី​ឆ្នាំ២០១២ Chelsea ជា​ជើង​ឯក​ UEFA Champions League បាន​ចាញ់​ Atletico Madrid ព្រម​ទាំង​ឱកាស​ជា​ច្រើន​ទៀត។

នៅ​ឆ្នាំ២០១៩ ក្លឹប​អង់គ្លេស​ទាំង​ពីរ Liverpool និង Chelsea នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ទីក្រុង​អ៊ីស្តាន់ប៊ុល​ ប្រទេស​ទួរគី នៅ​ថ្ងៃ​ទី១៤ ខែ​សីហា​នេះ៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់