- 2019-08-02 07:41:13
- បាល់ទះ
មុខអេម រាងកប់ស្មានតែតារាម៉ូដែល តាមពិតអ្នកប្រដាល់សោះ
- 2019-08-02 07:41:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខអេម រាងកប់ស្មានតែតារាម៉ូដែល តាមពិតអ្នកប្រដាល់សោះ
ចន្លោះមិនឃើញ
នាង Nif Brascia ធ្វើឲ្យបុរសមិនតិចនាក់ទេលង់នឹងសម្រស់លើបណ្ដាញសង្គម Instagram ប៉ុន្តែអាជីពរបស់នាងមិនមែនជាតារាចម្រៀងឬម៉ូដែលទេ តែជាអ្នកប្រដាល់សេរី។
កីឡាការិនី Nif Brascia គឺជាមិត្តស្រីរបស់កីឡាករចំណូលថ្មីរបស់ Everton គឺកីឡាករ Moise Kean។ នាងទើបតែមានវ័យ២១ឆ្នាំ តែធ្លាប់ឈ្នះខ្សែក្រវាត់ Mauy Thai ពីរគ្រឿង និងមិនធ្លាប់ចាញ់ជាង៥០ដង។ Brascia កើតនៅប្រទេសថៃ ប៉ុន្តែបានប្ដូរមករស់នៅប្រទេសអ៊ីតាលី ពេលដែលមានវ័យ១១ឆ្នាំ។
Brascia ចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយ Kean វ័យ១៩ឆ្នាំ បន្ទាប់ពីជួបគ្នានៅក្លឹបរាត្រីមួយកន្លែងក្នុងទីក្រុង Milan ប៉ុន្តែគូស្នេហ៍ទាំងពីរនេះលាក់ការចំណងស្នេហាសម្ងាត់ណាស់៕