• 2019-04-22 08:25:48
  • ព័ត៌មាន

ថា​តែ​លីគ​អង់គ្លេស​តានតឹង​​ នៅ​អាល្លឺម៉ង់ Bayern និង​ Dormund ​ក៏​មិន​ខុស​គ្នា​ដែរ​

  • 2019-04-22 08:25:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ទល់​ពេល​នេះ​នៅ​ក្របខ័ណ្ឌ​ Premier League បាន​ឈាន​ចូល​សប្ដាហ៍​ទី​៣៥​ហើយ​ គឺ​នៅ​សល់​តែ​៣, ៤​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បិទ​រដូវ​កាល​ជា​ស្ថាពរ។​

យ៉ាង​ណា​លីគ​បាល់ទាត់​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​នៅ​មិន​ទាន់​រក​ឃើញ​តម្រុយ​ក្រុម​ជើង​ឯក​នៅ​ឡើយ​ ត្បិត​បច្ចុប្បន្ន​ Liverpool និង​​ Manchester City កំពុង​ប្រទាញប្រទង់​គ្នា​នៅ​លេខ​១​ និង​លេខ​៣។​ Liverpool នៅ​សល់​៣​ប្រកួត​ទៀត​ ហើយ​ City នៅ​សល់​៤​ប្រកួត​ទៀត​ក្នុង​ដៃ។​

ក្របខ័ណ្ឌ​អ៊ីតាលី​ Serie A ជើង​ឯក​បាន​ទៅ​លើ​ Juventus ហើយ​ Ligue 1 បាន​ទៅ​លើ​ Paris Saint Germain ខណៈ La Liga វិញ​ Barcelona ទោះ​មិន​ទាន់​ក្លាយ​ជើង​ឯក​តែ​ដាច់​លេខ​២​ Atletic Madrid ជាង​១០​ពិន្ទុ។​ នៅ​ Bundesliga ក៏​មាន​វាស​នា​មុន​ខុស​គ្នា​ដែរ​ពី Premier League។

Bayern Munich កំពុង​ឈរ​លេខ​១​ មាន​៧០​ពិន្ទុ​ហើយ​ Dortmund ឈរ​លេខ​២​មាន​៦៩​ពិន្ទុ​ ស្របពេល​ការ​ប្រកួត​សល់​៤​សប្ដាហ៍​ទៀត​និង​បិទ​រដូវ​កាល។​ ក្រុម​ទាំង​ពីរ​នៅ​មិន​ទាន់​ដាច់ស្រេច​ថា​តើ​នរណា​មាន​ប្រៀប​ជាង​នរណា​ឡើង​គឺ​អាច​រង់ចាំ​ដល់​ចប់​រដូវ​កាល​ទើប​រក​ឃើញ​អ្នក​ឈ្នះ​ដូច​ Premier League៕

អត្ថបទ៖ រ័ត្ន

មតិយោបល់