- 2024-04-01 12:24:41
- ព័ត៌មាន
ល្ហិចល្ហៀងថា Neymar ត្រៀមត្រលប់ទៅក្លឹបកំណើតរបស់ខ្លួនវិញនៅឆ្នាំក្រោយ
- 2024-04-01 12:24:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ហិចល្ហៀងថា Neymar ត្រៀមត្រលប់ទៅក្លឹបកំណើតរបស់ខ្លួនវិញនៅឆ្នាំក្រោយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធប្រេស៊ីល Neymar ត្រៀមនឹងត្រលប់ទៅក្លឹបដើមរបស់ខ្លួនគឺ ក្លឹប Santos នៅឆ្នាំ២០២៥៊។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានប្រេស៊ីល UOL។
នៅក្នុងពេលនេះដែរ Neymar កំពុងតែលេងនៅក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al Hilal ដោយកុងត្រារបស់ខ្លួននឹងចប់នៅឆ្នាំក្រោយ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺ នៅពេលថ្មីៗនេះ Neymar បានទៅទស្សនាប្រកួតវគ្គផ្ដាច់ព្រ័ត្រពាន Campeonato Paulista នៅប្រេស៊ីល រវាងក្លឹប Santos និងក្លឹបPalmeiras។ Santos ឈ្នះ Palmeiras ក្នុងលទ្ធផល ១ ទល់នឹង ០។
Neymar ត្រូវបានគេឃើញថា ទៅនិយាយលេងជាមួយកីឡាករក្លឹប Santos ហើយថែមទាំងលើកពាន ដែល Santos ទើបតែឈ្នះទៀតផង។ បន្ថែមពីនេះទៀត មានពាក្យល្ហិចល្ហៀងថា Neymar ខ្សឹបប្រាប់កីឡាករ Santos ថា ខ្លួនសន្យានឹងត្រលប់មកជួយ Santos វិញ។
សូមជម្រាបផងដែរថា Neymar បានចាប់ផ្ដើមអាជីពបាល់ទាត់នៅឆ្នាំ២០០៩ នៅក្នុងក្លឹប Santos។ បន្ទាប់មកទៀត តារាបាល់ទាត់ប្រេស៊ីលរូបនេះបានផ្លាស់ទៅ Barcelona នៅឆ្នាំ២០១៣ បន្តទៀតផ្លាស់ទៅ Paris Saint-Germain នៅឆ្នាំ២០១៧ ហើយទៅលេងនៅអារ៉ាបនៅឆ្នាំ២០២៣៕