- 2024-03-26 14:01:57
- ព័ត៌មាន
Alves នៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយបង់លុយធានា១លានដុល្លារអាមេរិក
- 2024-03-26 14:01:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Alves នៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយបង់លុយធានា១លានដុល្លារអាមេរិក
ចន្លោះមិនឃើញ
អតីតតារាបាល់ទាត់ប្រេស៊ីលលោក Dani Alves ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ក្រោយពីសាមីខ្លួនបានបង់ប្រាក់ធានាក្រៅឃុំប្រមាណ ១លានដុល្លារអាមេរិក។
កាលពីខែកុម្ភៈ អតីតខ្សែការពារក្លឹប Barcelona និងក្រុមជម្រើសប្រេស៊ីលរូបនេះ ត្រូវបានតុលាការទីក្រុងបាសេឡូណាកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ៦ខែ ពីបទរំលោភបំពានផ្លូវភេទ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail លោក Alves បានធ្វើការប្ដឹងទៅសាលាឧទ្ធរណ៍ តវ៉ានឹងសាលដីកាតុលាការជាន់ទាប។ អមនឹងទឹកប្រាក់ ១លានដុល្លារអាមេរិក លោកបានប្រគល់លិខិតឆ្លងដែនប្រេស៊ីល និងអេស្ប៉ាញ ទៅឱ្យតុលាការអេស្ប៉ាញ។
ការដោះលែងជាបណ្ដោះអាសន្ននេះធ្វើឱ្យ Alves នៅក្រៅឃុំជាលើកដំបូងក្នុងរយៈពេល ១៤ខែ។
សូមជម្រាបផងដែរថា Alves ជាតារាបាល់ទាត់ដ៏ឆ្នើមមួយរូប ដោយឈ្នះពានជាច្រើនជាមួយក្លឹប Barcelona និងក្រុមជម្រើសជាតិប្រេស៊ីល។ យ៉ាងណាមិញ រឿងអាស្រូវនេះបានបញ្ចប់អាជីពបាល់ទាត់របស់បុរសវ័យ ៤០ឆ្នាំរូបនេះ៕