- 2024-04-17 12:05:38
- ព័ត៌មាន
Bayer Leverkusen ឈ្នះពានលីគអាល្លឺម៉ង់ បំបាក់ជើងឯកឆ្នាំចាស់ Bayern Munich
- 2024-04-17 12:05:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bayer Leverkusen ឈ្នះពានលីគអាល្លឺម៉ង់ បំបាក់ជើងឯកឆ្នាំចាស់ Bayern Munich
ចន្លោះមិនឃើញ
ក្លឹប Bayer Leverkusen ឈ្នះពានលីគអាល្លឺម៉ង់សម្រាប់រដូវកាល២០២៣/២៤ ត្រឹមសប្ដាហ៍ទី២៩ ក្រោយយកឈ្នះក្លឹប Werder Bremen កាលពីថ្ងៃអាទិត្យកន្លងទៅ។
នៅក្នុងលីគកំពូលអាល្លឺម៉ង់ មានក្លឹបទាំងអស់ ១៨ក្លឹបប្រកួតប្រជែងគ្នាជារៀងរាល់សប្ដាហ៍ ហេតុដូច្នេះហើយ នៅក្នុងលីគនេះមានតែ ៣៤ប្រកួតនោះទេ។
ក្រោយពីលេងបាន ២៩ប្រកួតមក Bayer Leverkusen ឈ្នះ ២៥ដង ស្មើ ៤ដង និងមិនដែលចាញ់សោះ ជាពិសេសចាប់តាំងពីលោក Xabi Alonso ដែលជាអតីតកីឡាករ Bayern Munich និង Real Madrid ឡើងមកដឹកនៅឆ្នាំ២០២២។
ក្លឹបដែលមានរហស្សនាម 04 មួយនេះបានក្លាយជាក្លឹបដំបូងក្នុងរយៈពេល ១២ឆ្នាំ ដែលផ្ដួលក្លឹប Bayern Munich ហើយឈ្នះពានលីគកំពូលអាល្លឺម៉ង់។ ក្លឹបចុងក្រោយដែលឈ្នះពានលីគនេះក្រៅពី Bayern គឺក្លឹប Borussia Dortmund ដែលឈ្នះកាលពីឆ្នាំ២០១២ ដោយកាលនោះក្លឹបនេះស្ថិតក្រោមការដឹកនាំរបស់គ្រូជនជាតិអាល្លឺម៉ង់លោក Jurgen Klopp។
Bayern Munich នៅរដូវកាល ២០២៣/២៤នេះដែរកំពុងតែមានទម្រង់លេងមិនសូវល្អ បើធៀបនឹងឆ្នាំមុនៗ។ ក្លឹបនេះកំពុងតែឈរលេខ ២ ដោយមាន ៦៣ពិន្ទុ ស្របពេលដែលក្លឹប 04 ឈរកំពូលតារាងមាន ៧៩ពិន្ទុ៕