- 2019-02-20 05:05:46
- បាល់ទះ
ស្មាត់ធំប្រចាំតារាងកាំកូ និងជម្រើសជាតិលើក្ដារ សៀ កុសល ងាកមកហាត់លើឆ្នេរខ្សាច់ព្រោះហេតុផល១នេះ
- 2019-02-20 05:05:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាត់ធំប្រចាំតារាងកាំកូ និងជម្រើសជាតិលើក្ដារ សៀ កុសល ងាកមកហាត់លើឆ្នេរខ្សាច់ព្រោះហេតុផល១នេះ
ចន្លោះមិនឃើញ
ស្មាត់ធំដែលគេស្គាល់គ្រប់គ្នា នៅម្ដុំតារាងបាល់រង្វង់មូលកាំកូស៊ីធី និងជាជម្រើសជាតិបាល់ទះលើក្ដារកាលឆ្នាំ២០១៨ សៀ កុសល ងាកមកហាត់បាល់ទះលើឆ្នេរខ្សាច់បានជាងកន្លះខែហើយ ក៏ចង់បន្តនៅហ្វឹកហាត់លើឆ្នេរខ្សាច់រហូតតែម្ដង។
ស្មាត់ធំឈរជើងនៅតារាងខាងលើបានឲ្យដឹងថា ការមកហាត់នៅលើឆ្នេរខ្សាច់ហត់នឿយខ្លាំងជាងការហ្វឹកហាត់នៅលើក្ដារ ប៉ុន្តែរូបគេមិនចង់ត្រឡប់ទៅហាត់នៅលើក្ដារវិញទេ។ ហេតុផលធំបំផុតដែលធ្វើឲ្យគេចង់បន្តហ្វឹកហាត់នៅលើឆ្នេរខ្សាច់ ពីព្រោះកម្ពស់របស់គេទាបជាងកីឡាករផ្សេងៗនៅលើក្ដារ។
ជើងខ្លាំងរូបនេះមិនសូវបានគេស្គាល់នៅតាមតារាងស៊ីលុយនានាឡើយ ពីព្រោះ កុសល យល់ថា ការលេងស៊ីលុយអាចបង្កបញ្ហាដល់ខ្លួន (ខូចដៃ ឬខូចជើង) ហើយផ្ដោតសំខាន់តែការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតផ្លូវការ។ សម្រាប់ការហ្វឹកហាត់លើឆ្នេរខ្សាច់នេះដែរ គឺដើម្បីត្រៀមការប្រកួតពានរង្វាន់កម្រិត «ក» នៅខេត្តកំពង់ស្ពឺ សប្ដាហ៍ក្រោយ។
សៀ កុសល មានកម្ពស់ ១,៨១ ម៉ែត្រគឺជាកីឡាករឆ្នើមមួយរូបរបស់ក្លឹបកងពលធំអន្តរាគមន៍លេខ៣។ កីឡាកររូបនេះបានជាប់ជម្រើសជាតិបាល់ទះលើក្ដារបានមួយឆ្នាំគឺឆ្នាំ២០១៨៕