• 2018-12-29 04:33:26
  • វិភាគ

តាម​ដាន! ​យប់​នេះ​កាំភ្លើង​ធំ​អាច​បាញ់​ទម្លាក់​ ហង្ស​ឲ្យ​ចាញ់​ជា​លើក​ដំបូង​បាន​ទេ?

  • 2018-12-29 04:33:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាត្រី​នេះ​សប្ដាហ៍​ទី​១៩ ពាន Premier League ក្រុម​ហង្សក្រហម Liverpool ត្រូវ​បើ​ទ្វារ​កីឡដ្ឋាន Anfield ទទួល​ក្រុម​កាំភ្លើង​ធំ​ Arsenal នៅ​វេលា​ម៉ោង​១២:៣០​នាទី​យប់​នេះ។

​ព័ត៌មានក្រុម​ទាំង​ពីរ

  • Fabinho និង Naby Keita ត្រូវ​កោះ​ហៅ​ឲ្យ​ចូល​ជម្រើស​ដំបូង​
  • James Milner និង Dominic Solanke ត្រូវ​អវត្តមាន​ ប៉ុន្តែ Alberto Moreno បាន​ជា​សះស្បើយ​ពី​របួស​ខ្នង​ហើយ
  • ខ្សែ​ការពារ​របស់ Arsenal ទាំង​ពីរ​គឺ Rob Holding និង Hector Bellerin មិន​អាច​លេង​បាន​ទេ ខណៈ​​ Nacho Monreal ​ក៏​មិន​ទាន់
  • Shkodran Mustafi របស់ Arsenal ជិត​ត្រលប់​មក​វិញ​ពី​បញ្ហា​របួស​ហើយ តែ​ប្រកួត​យប់​នេះ​មិន​បាន​លេង​ទេ
  •  ប្រធាន​ក្រុម Laurent Koscielny អាច​នឹង​ចូល​ជួយ​ក្រុម​បាន ត្បិត​មាន​របួស​ប្រអប់​ជើង​តិចតួច​ កាល​ប៉ះ Brighton

ប្រវត្តិ​ជួប​គ្នា

  • Arsenal មិន​ដែល​ឈ្នះ​សោះ​នៅ​៥​ប្រកួត​ចុងក្រោយ​ក្នុង​លីគ​នៅ​ទឹក​ដី Anfield (ស្មើ​២ ចាញ់​៣)
  • សម្រាប់​ Liverpool វិញ​មិន​ដែល​ចាញ់​សោះ ក្នុង​ការ​ជួប Arsenal ៧​ប្រកួត​ចុងក្រោយ​ (ឈ្នះ៣ ស្មើ​៤)

១១​នាក់​របស់ Liverpool

១១​នាក់​របស់ Arsenal

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់