• 2020-02-09 02:21:43
  • វិភាគ

​ចិត្ត​សាស្ត្រ​សំខាន់​ៗ​ របស់​ Klopp ធ្វើ​ឲ្យ​ Liverpool ទទួល​​ជោគជ័យ​នឹក​ស្មាន​មិន​ដល់​​

  • 2020-02-09 02:21:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​ប្រែ​ក្លាយ​ខ្លួន​ពី​ក្រុម​កម្រិត​មធ្យម​រហូត​ទៅ​ជា​ក្លឹប​ដ៏​ខ្លាំង​បំផុត​មួយ​នៅ​ទ្វីប​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន​។​

Jurgen Klopp បាន​ចំណាយ​ពេល​៣​ឆ្នាំ​ដើម្បី​កែ​ប្រែ​ក្រុម​ ពី​ឈរ​នៅ​ពាក់​កណ្ដាល​តារាង​ មក​ក្លាយ​ជា​ក្រុម​ដែល​គ្រប់​គ្នា​ខ្លាច​រអា​។​ នៅ​រដូវ​កាល​ដំបូង​របស់​បុរស​អាល្លឺម៉ង់​​ Liverpool បាន​ឡើង​វគ្គ​​ផ្ដាច់ព្រ័ត្រ​ League Cup និង​ Europa League ប៉ុន្តែ​បាត់​បង់​ឱកាស​លើក​ពាន​ក្រោយ​ចាញ់​ Manchester City និង​ Sevilla។

​ពេល​នោះ​ Klopp បាន​ហាម​កីឡាករ​ទាំង​អស់​ក្នុង​ក្រុម​ប៉ះ​ផ្លាក​ THIS IS ANFIELD ព្រោះ​ពួកគេ​មិន​ទាន់​អាច​ឈ្នះ​ពាន​ឲ្យ​ក្លឹប​បាន ដោយ​លោក​លើក​ហេតុ​ផល​ថា​ ខ្វះ​ការ​គោរព​ចំពោះ​បុព្វបុរស​របស់​ក្លឹប។​

​ Klopp បាន​​លក់​ចេញ​កីឡាករ​ដែល​មិន​ប្រឹងប្រែង​ហ្វឹកហាត់​ មិន​គោរព​វិន័យ​ និង​លុប​ចោល​កុងត្រា​កីឡាករ​បារាំង​ម្នាក់​ដែល​លួច​ប្រើប្រាស់​សារធាតុ​ប៉ូវ​កម្លាំង​។​ នៅ​ឆ្នាំ​២០១៨​ Liverpool បាន​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League លើក​ដំបូង​ក្នុង​រយៈ​ពេល​១១​ឆ្នាំ​ប៉ុន្តែ​ខកចិត្ត​ក្រោយ​ចាញ់​ Real Madrid ៣-១។

ទោះ​​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាលើក​ទី​បី​ Klopp មិន​បាន​បាក់​ទឹក​ចិត្ត​​ទេ​ ពោល​គឺ​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដង​ទៀត​ក្នុង​ឆ្នាំ​២០១៩​ ហើយ​យក​ឈ្នះ​ Tottenham ២-០ ជួយ​ក្លឹប​ឈ្នះ​ពាន​ Champions League លើក​ទី​៦​ រួច​បន្ត​ឈ្នះ​ពាន Super Cup លើក​ទី​៤ និង​ FIFA Club World Cup លើក​ដំបូង។​​

នៅ​រដូវ​កាល​២០១៩-២០​ នេះ​ Liverpool កំពុង​ឈាន​ដល់​ការ​ឈ្នះ​ Premier League លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្រោយ​ដាច់​ក្រុម​លេខ​២​ ចំនួន​២២​ពិន្ទុ​ ខណៈ​ពួកគេ​ត្រូវ​ការ​ជ័យ​ជម្នះ​៦​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​លើក​ពាន។

​ អាថ៌កំបាំង​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នេះ​ អាច​និយាយ​បាន​ថា​ជា​ចិត្ត​សាស្ត្រ​ដ៏​ឆ្លាតវៃ​របស់​ Klopp។ កាល​ពី​ដើម​រដូវ​កាល​ Liverpool ​លេង​ចាញ់​ Manchester City ដោយ​បាល់​ប៉េណាល់ទី​នៅ​ពាន Community Shield។

Jurgen Klopp មិន​អនុញ្ញាត​ឲ្យ​កីឡាករ​ចូល​ក្នុង​ដាច់​ខាត​​ គឺ​លោក​បញ្ជា​ឲ្យ​ម្នាក់​ៗ​ឈរ​មើល​សមាជិក​ Manchester City លើក​ពាន​ដើម្បី​ឲ្យ​ពួកគេ​រង​ការ​ឈឺចាប់​ និង​ខិតខំ​ប្រឹងប្រែង​ឡើង​វិញ។​ ជា​លទ្ធផល​២៥​ប្រកួត​កន្លង​មក​ Liverpool បាន​ឈ្នះ​២៤​លើក​ ស្មើ​១​ ហើយ​មិន​ធ្លាប់​ចាញ់​សោះ​ ថា​មិន​ត្រូវ​ពួកគេ​អាច​លើក​ពាន​មាស​ក៏​ថា​បាន៕

អត្ថបទ៖ រ័ត្ន

មតិយោបល់