- 2020-03-20 03:01:22
- វិភាគ
សេណេរីយ៉ូ សំខាន់៣ដែល Champions League អាចប្រើដើម្បីបិទរដូវកាលនេះ
- 2020-03-20 03:01:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេណេរីយ៉ូ សំខាន់៣ដែល Champions League អាចប្រើដើម្បីបិទរដូវកាលនេះ
ចន្លោះមិនឃើញ
UEFA Champions League បានសម្រេចផ្អាកមួយរយៈធំ មិនទាន់បញ្ជាក់ពីពេលវេលាត្រឡប់វិញ ក្រោយទ្វីបអឺរ៉ុបទាំងមូលកំពុងរងការរីករាលដាលយ៉ាងគំហុកពីវីរុស Covid-19 ឬកូរ៉ូណា។
កីឡាករ និងគ្រូបង្វឹកមួយចំនួនសុទ្ធតែបានរកឃើញថាមានផ្ទុកមេរោគដ៏កាចសាហាវខាងលើ។ ទោះសម្រេចផ្អាកប៉ុន្តែ គេនៅមានភាពស្រពិចស្រពិលនៅឡើយដោយសារមិនទាន់ដឹងថាស្ថានភាពនឹងធូរស្បើយនៅពេលណា ខណៈ UEFA ជំរុញឲ្យគ្រប់កម្មវិធីប្រកួតបញ្ចប់ត្រឹមដើមខែមិថុនា។
មានសេណេរីយ៉ូ សំខាន់៣ដែល Champions League អាចប្រើដើម្បីបិទរដូវកាល៖
១. លុបចោលការលេង២ជើង ក្រៅដី និងក្នុងផ្ទះ៖
សេណេរីយ៉ូនេះគឺតម្រូវឲ្យក្រុមទាំងអស់លេងដីកណ្ដាល និងប្រកួតតែ១ជើងប៉ុណ្ណោះ នៅវគ្គ៨ក្រុមចុងក្រោយ និងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីរកអ្នកឈ្នះ និងអ្នកចាញ់ដោយមិនខ្វល់ពីគ្រាប់ចំណេញក្រៅដី (Away Goal) ហើយវាអាចធ្វើឲ្យកម្មវិធី UCL ឆាប់បញ្ចប់តាមផែនការ។
២. ប្រកួតបិទទ្វារគ្មានអ្នកគាំទ្រ៖
សេណេរីយ៉ូនេះបានប្រើរួចទៅហើយសម្រាប់ក្រុមមួយចំនួននៅអ៊ីតាលី ដោយសារទីនោះមានការរីករាលដាលមេរោគខ្លាំងក្លាពេក។ វិធីនេះអាចធ្វើឲ្យក្លឹបខាតបង់ចំណូលច្រើនពីការលក់សំបុត្រប៉ុន្តែវាអាចរក្សាការប្រកួត ក្នុងផ្ទះ និងក្រៅដីបានដដែល។
៣. រំសាយពានចោល៖
សេណេរីយ៉ូនេះអាចប្រើក្នុងករណីស្ថានការណ៍កាន់តែធ្ងន់ធ្ងរទៅៗ លែងអាចគ្រប់គ្រងបាន។ បើសិនជា UEFA មិនអាចពន្យារពេលតទៅទៀត ឬមិនចង់ឲ្យប៉ះពាល់ដល់កម្មវិធីប្រកួតរដូវកាលថ្មី ការរំសាយពានចោល គ្មានអ្នកឈ្នះ និងអ្នកចាញ់គឺជាវិធីល្អបំផុត និងស្មើភាពទាន់ពេល Champions League មិនទាន់ចប់វគ្គ១៦ក្រុមស្រួលបួលផង៕