• 2019-12-24 02:13:51
  • វិភាគ

ប្រព័ន្ធ​លេង​​សំខាន់​៣​ដែល​ Man Utd អាច​ប្រើ​ពេល​​ទិញ​បាន​ Haaland

  • 2019-12-24 02:13:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United កំពុង​នាំ​មុខ​គេ​ក្នុង​ការ​ចាយ​លុយ​ប្រជែង​យក​យុវជន​ឆ្នើម​ Erling Haaland ពី​ក្លឹប​ Red Bull Salzburg។

ព័ត៌មាន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា​យុវជន​វ័យ​១៩​ឆ្នាំ​រូប​នេះ​ បាន​ធ្វើ​ដំណើរ​ជា​មួយ​ឪពុក​មក​កាន់​ទឹកដី​ Old Trafford ដើម្បី​ចរចា​ក្នុង​ការ​ផ្ទេរ​ ប៉ុន្តែ​លទ្ធផល​មិន​ទាន់​ដឹង​យ៉ាង​ណា​នៅ​ឡើយ​ ត្បិត​មិន​មែន​តែ​ United មួយ​ទេ​ដែល​ស្រក់​ទឹកមាត់​ចង់​បាន​ Haaland។​ យ៉ាងណា​ Solskjaer អាច​ប្រើ​ប្រព័ន្ធ​លេង​៣​ខាង​ក្រោម​នេះ​បើ​យក​បាន​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​​ន័រវែស​៖

#៣ ប្រព័ន្ធ​លេង​ ៤-២-៣-១៖ ដោយ​ដាក់​ Haaland ឲ្យ​លេង​ជា​ខ្សែ​ប្រយុទ្ធ​ទោល​។

#២ ប្រព័ន្ធ​លេង​ ៤-៤-២៖ ប្រព័ន្ធ​នេះ​ Haaland ត្រូវ​លេង​ប្រយុទ្ធ​ពីរ​ខាង​លើ​ដោយ​ចាប់​ដៃ​គូ​ជាមួយ​ Marcus Rashford។​

#១ ប្រព័ន្ធ​លេង​ ៤-៣-៣៖ ប្រព័ន្ធ​លេង​នេះ​ល្អ​បំផុត​បើ​សិន ជា​ United ចង់​លេង​ប្រយុទ្ធ​៣​គឺ ដាក់​ Haaland នៅ​កណ្ដាល​គាំទ្រ​សង​ខាង​ដោយDaniel James និង​ Marcus Rashford ឬ​ក៏​ Anthony Martial៕

ប្រភព៖ Manchestereveningnews អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី