• 2018-10-30 03:04:41
  • វិភាគ

ដំណើរ​ប៉េណាល់​ទី​របស់ Pogba យឺត​ជាង Usain Bolt រត់​ដល់​ទី​១០០​ម៉ែត្រ

  • 2018-10-30 03:04:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទាត់​ប៉ណាល់ទី​របស់ Paul Pogba គឺ​ពិត​ជា​ប្រើ​ពេលវេលាច្រើន​មែនទែន រហូត​ដល់​១២​វិនាទី។ សម្រាប់​​ថេរវេលា​នេះ​​​អតីត​កីឡាករ​រត់​ប្រណាំង Usain Bolt អាច​រត់​ដល់​១០០​ម៉ែត្រ​ឯណោះ។

​បច្ចេកទេស​​ទាត់​ប៉េណាល់ទី​របស់​កីឡាករ​បារាំង​ក្នុង​កីឡដ្ឋាន Old Trafford កាល​ពី​ថ្ងៃ​អាទិត្យ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បុក​ពោះ និង​មិន​យល់ហេតុ​អ្វី​ត្រូវ​ប្រើ​ពេល​យូរ​បែប​នេះ។ ជ័យជម្នះ ២-១ លើ Everton បិសាច​ក្រហម​ទទួល​បាន​ប៉េណាល់ទី​មួយ​បាល់ ត្រូវ​ចាត់ចែង​ដោយ Pogba។

ក្រោយ​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​ Pogba បាន​ចំណាយ​ពេល​១២​វិនាទី​ទម្រាំ​បាន​ទាត់​បាល់​ទៅ​មុខ។ ប្រើ​ប្រៀបធៀប​ពេលវេលា​នេះ Usain Bolt អាច​រត់​ដល់​​ចម្ងាយ​១០០​ម៉ែត្រ​ត្រឹម​៩,៥៨​វិនាទី​តែ​ប៉ុណ្ណោះ​ដែល​ជា​កំណត់ត្រា​កាល​ពី​ឆ្នាំ​២០០៩។ ក្រោយ​ចំណាយ​ពេល១២​វិនាទី សមាជិក​ឈ្នះ World Cup មិន​អាច​ទម្លុះ​សំណាញ់​បាន​ទៀត​ ដោយ​ត្រូវ​អ្នក​ចាំទី  Jordan Pickford ជួយ​បាន​។ តែ​យ៉ាងណា​បាល់​នេះ​បាន​ខ្ទាត​​មក​វិញ ល្មម​ឲ្យ Pogba បន្ថែម​ចូល​ទី​យក​គុណសម្បត្តិ​វិញ៕ ​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់