• 2018-10-19 04:12:40
  • ប្រវត្តិ​​

ពាក់​ស្រោម​ជើង​ប្រភេទ​នេះ​រាល់​ដង ចុះ​ស្គាល់​មុខ​ស្ថាបនិកនិង​ម៉ាក​វា​ទេ?

  • 2018-10-19 04:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រោម​ជើង​ដែល​មាន​ក្រឡា​ស្អិត​នៅ​ខាង​ក្រោម ត្រូវ​បាន​អ្នក​លេង​បាល់ទាត់​ជា​ច្រើន​ចូល​ចិត្ត​ពាក់​វា​ណាស់ ដោយ​សារ​តែ​វា​ជួយ​ជើង​និង​ស្បែក​ជើង​ស្អិត​ជាប់​គ្នា​ល្អ ពេល​កំពុង​លេង។

លោក Jim Cherneski

យ៉ាងណាមិញ មាន​មនុស្ស​តិចតួច​ណាស់​ដឹង​ម៉ាក​និង​ស្ថាបនិកផលិត​ស្រោម​ជើង​នេះ។ ស្រោម​ជើង​ក្រឡា​អុច​ៗ​នេះ​ជា​​ផលិត​​របស់​​ក្រុមហ៊ុន TruSox ដែល​មាន​លោក Jim Cherneski ជា​ស្ថាបនិក។ តើ​លោក Jim Cherneski ជា​នរណា?

Jim Cherneski ជា​បុរស​ជនជាតិ​អាមេរិក ហើយ​ក៏​ធ្លាប់​ជា​កីឡាករ​បាល់ទាត់​ផង​ដែរ។ ក្នុង​អាជីព​ Jim វ័យ​៤៤​ឆ្នាំ​ធ្លាប់​លេង​បាន​៧​ក្លឹប និង​បច្ចុប្បន្ន​​កំពុង​ដឹក​នាំ​ក្លឹប​តូច​មួយ​ឈ្មោះ​ថា Egerton។ លោក​បាន​វិនិយោគ​​លើ​ក្រុមហ៊ុន​​​ផលិត​ស្រោម​ជើង​សំភារៈ​កីឡា​​ TruSoxកាល​ពី​ឆ្នាំ២០១០។ កីឡាករ​ល្បី​ឈ្មោះ​ជា​ច្រើន​ដូច​ជា Gareth Bale, Luis Suarez, Robin van Persie, Arjen Robben សុទ្ធ​សឹង​តែ​ចូល​ចិត្ត​ពាក់​ស្រោម​ជើង​នេះ Jerome Boateng។

កីឡាករ​ទាំង​​នោះ​ភាគ​ច្រើន​ប្រើ​ប្រភេទ​ស្រោម​ជើង​ខ្លី ពាក់​ពី​លើ​ស្រោម​ជើង​វែ​ង​ដែល​ជា​ផលិតផល​ឧបត្ថម្ភ​លើ​ក្រុម​របស់​ពួក​គេ។ យ៉ាងណាមិញ TruSox ត្រូវ​បាន​ហាម​មិន​ឲ្យ​ប្រើ​ក្នុង​ព្រឹត្តិការណ៍ World Cup 2018 នៅ​ប្រទេស​រុស្សី​​កន្លង​ទៅ។

​​​​ World Cup 2018 ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ត្រូវ​បាន FIFA ពិន័យ​ជា​ប្រាក់​៥​ម៉ឺន​ផោន​ដោយ​សារ​កីឡាករ​របស់​ពួក​គេ​​៣​រូប Dele Alli, Eric Dier និង Raheem Sterling  ពាក់​ស្រោម​ជើង​ម៉ាក TruSox។ មូលហេតុ​នៃ​ការ​ពិន័យ​នៃ​ដោយ TruSox មិន​បាន​ចូល​រួម​សហការ​ឧបត្ថម្ភ​​ក្នុង​ World Cup ឡើយ។ ដូច្នេះ FIFA បាន​ធ្វើ​ច្បាប់​តឹងរ៉ឹង​មិន​ឲ្យ​ម៉ាក​ផលិតផល​​ដែល​មិនមែន​ជា​ដៃ​គូ​​លេច​ឈ្មោះ​ក្នុង​ទីលាន​ឡើយ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់