• 2018-07-09 07:50:22
  • វិភាគ

កីឡាករ​៣​រូប​ប្រដេញ​គ្នា​យក​ស្បែក​ជើង​មាស​ World Cup

  • 2018-07-09 07:50:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FIFA World Cup ២០១៨​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ស្រប​ពេល​ជយលាភី​ឈ្នះ​ស្បែក​ជើង​មាស​ក៏​ជិត​រក​ឃើញ​ហើយ​ដែរ។​

យោង​តាម​ច្បាប់​របស់​ FIFA កីឡាករ​ដែល​ស៊ុត​ចូល​ច្រើន​ជាង​គេ​នឹង​ឈ្នះ​ស្បែក​ជើង​មាស​ តែ​ក្នុង​ករណី​គ្រាប់​ស្មើ​គ្នា​គេ​នឹង​មើល​ទៅ​លើ​ថា​​តើ​កីឡាករ​ណា​មាន​គ្រាប់​ប៉េណាល់ទី​តិច​ជាង​ ហើយ​បើ​ស្មើ​ទៀត​គេ​មើល​ទៅ​លើ​នាទី​ដែល​កីឡាករ​នោះ​បង្ហាញ​ខ្លួន​លើ​ទីលាន​ តើ​មួយ​ណា​ចំណាយ​ពេល​លេង​តិច​ជាង។

ម្ចាស់​ស្បែក​ជើង​មាស World Cup កាល​ពី​អតីត​កាល​មាន​ដូចជា Eusebio, Gerd Muller, Kempes, Linekar, Miroslav Klose និង​ James Rodriguez តែ​សម្រាប់​ឆ្នាំ​២០១៨​នេះ​ មាន​កីឡាករ​៣​រូប​ដែល​សង្ឃឹម​ឈ្នះ​ច្រើន​ជាង​គេ​ដូចជា៖

#៣ Kylian Mbappe

Mbappe គឺ​ជា​កីឡាករ​លេចធ្លោ​ជាង​គេ​មួយ​រូប​នៅ World Cup ២០១៨​​។ ខ្សែ​ប្រយុទ្ធ​វ័យ​១៩​ឆ្នាំ​​បង្ហាញ​ខ្លួន​បាន​៣៥៤​នាទី​ ស៊ុត​បញ្ចូល​ទី​បាន​៣​គ្រាប់​ ហើយ​គ្រាប់​ទាំង​នោះ​គ្មាន​បាល់​ប៉េណាល់​ទី​ទេ​ ស្រប​ពេល​បារាំង​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ធ្វើឲ្យ​ Mbappe នៅ​តែ​មាន​ឱកាស​រក​គ្រាប់​បាល់​បន្ថែម​ទៀត។​ ​

#២ Romelu Lukaku

Lukaku ស៊ុត​បញ្ចូល​ទី​បាន​៤​គ្រាប់​ក្នុង​ការ​លេង​បាន​ ៣២៦​នាទី​លើ​ទីលាន។ ៤​គ្រាប់​របស់​ Lukaku គ្មាន​បាល់​ប៉េណាល់ទី​ដូចគ្នា​ ក្រៅ​ពី​នោះ​គេ​ក៏​បាន​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ (Assist) បាន​១​គ្រាប់​​ដែរ។​ ខ្សែ​ប្រយុទ្ធ​មក​ពី Manchester United នៅ​តែ​អាច​រក​គ្រាប់​ថែម​ដោយសារ​​ បែលហ្សិក​​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​។

#១​ Harry Kane

Kane សង្ឃឹម​ខ្ពស់​ជាង​គេ​ក្នុង​ការ​កាន់កាប់​ស្បែក​ជើង​មាស​ ក្រោយ​រក​បាន​៦​គ្រាប់​ម្នាក់​ឯង​ ហើយ​អង់គ្លេស​មាន​កៅអី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ថែម​ទៀត។​ ប្រធាន​ក្រុម​តោ​កំណាច​ស៊ុត​ចូល​គោល​ដៅ​៦​ជើង​ ចូល​ទី​៦​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ ៣៦៣​នាទី​លើ​ទីលាន​។ ទោះ​យ៉ាង​នេះ​ក្ដី​៣​គ្រាប់​របស់​គេ​បាន​មក​ពី​ការ​ទាត់​បាល់​ប៉េណាល់ទី​៕

ប្រភព៖ FIFA អត្ថបទ៖ វិរ័ត្ន

មតិយោបល់