• 2018-07-08 02:20:05
  • ប្រវត្តិ​​

២០​ឆ្នាំ​គត់ ក្រូអាត​​មាន​ឱកាស​វិលត្រឡប់​​មក Semi-Final សាជាថ្មី

  • 2018-07-08 02:20:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្រើស​ជាតិ​ក្រូអាត​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទាំង​លំបាក បន្ទាប់​​យក​​ឈ្នះ​បាល់​ប៉េណាល់ទី​លើ​ម្ចាស់​ផ្ទះ​រុស្សី​កាល​ពី​យប់​មិញ។

ក្រុម​ទាំង​ពីរ​ប្រកួត​​គ្នា​ស្វិតស្វាញ​​រហូត​​បន្ថែម​ម៉ោង​១២០​នាទី តែ​លទ្ធផល​បញ្ចប់​បាន​ត្រឹម​​ស្មើ​គ្នា ២-២។ ដូច្នេះ​ត្រូវ​សម្រេច​ទាត់​ប៉េណាល់ទី​ដើម្បី​រក​ក្រុម​ឡើង​ទៅ​វគ្គ​បន្ត។ ទាត់​ម្ខាង​៥​ជើង ខាង​ម្ចាស់​ផ្ទះ​រុស្សី​ធ្វើ​ឲ្យ​ភ្លាត់​ទាត់​មិន​ចូល​២​​គ្រាប់​​ដោយ​កីឡាករ Fedor Smolov និង Ignashevich ខណៈ​ក្រូអាត​ខក​ឱកាស​តែ​១​គ្រាប់​ទេ​ដោយ​កីឡាករ Kovacic។

លទ្ធផល​នេះ​ធ្វើ​ឲ្យ​ក្រូអាត​ឈ្នះ​ ៤-៣។ នេះ​ជា​​ការ​លើក​មក​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​លើក​ដំបូង​របស់​ក្រូអាត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ ដោយ​កាល​នោះ​ពួក​គេ​ចាញ់​បារាំង​ ២-១។ នៅ​ជុំ​បន្ទាប់​ក្រូអាត​ត្រូវ​ប៉ះ​ជា​មួយ​តោ​កំណាច​អង់គ្លេស​នៅ​ថ្ងៃ​ពុធ សប្ដាហ៍ក្រោយ។ ក្នុង​ជំនួប​នេះ​លោក Zlatko Dalic ដែល​ជា​គ្រូ​ក្រូអាត​បាន​ហៅ​ថា​មិនមែន​ជា​ការ​ប្រកួត​ទេ គឺ​ជា​ការ​ប្រយុទ្ធ​គ្នា៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់