• 2018-06-29 10:27:05
  • បាល់ទះ

​​បញ្ហា​ស្មារតី​ជា​កត្តា​​ធ្វើ​ឲ្យ​វិសាខា​ ចាញ់​ ក្រុម​ទ័ព​ថៃ​​ ៣-១

  • 2018-06-29 10:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទះ​វិសាខា បាន​ប្រកួត​ចាញ់​ក្រុម ទ័ព​របស់​ថៃ​ដោយ​លទ្ធផល​ ៣-១ ​​​ក្នុង​ការ​ប្រកួត​​ពាន​កម្រិត A ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​ថៃ​​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ។

ក្រុម​វិសាខា​ប្រកួត​មុននេះ

​​ទាក់​ទង​ការ​បរាជ័យ​នេះ​លោក​ សាន សុក្រិត​ គ្រូ​បង្វឹក​បាល់ទះ​ក្រុម​វិសាខា​បាន​ឲ្យ​ដឹង​ថា ​កីឡាករ​​របស់​លោក​​​លេង​ពីរ​សិត​ដំបូង​មាន​ហាក់​ភ័យ ប្រមូល​ស្មារតី​ប្រកួត​មិន​បាន​មូល​​ល្អ​ ទើប​ធ្វើ​ឲ្យ​ដៃ​គូ​នាំ​មុខ​២សិត​មុន។ លោក​​ថា ​ប្រសិន​បើ​កីឡាករ​របស់​ខ្លួន​អាច​លេង​បាន​ដូច​សិត​ទី​៣ និង​ទី​៤ ពោល​គឺ​ក្រុម​​វិសាខា​អាច​យក​បាន​ពិន្ទុ​មិន​ខាន​ឡើយ។

​​នៅ​ថ្ងៃ​ស្អែក​ ​ក្រុម​បាល់ទះ​វិសាខា នឹង​ត្រូវ​ប៉​ក្រុម​កាន់​តែ​ខ្លាំង​គឺ​ Air Force នៅ​ម៉ោង ១២ ថ្ងៃ​ត្រង់ ដែល​ជា​​ការ​ប្រកួត​សន្សំ​ពិន្ទុ​លើក​ទី​៣៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់