• 2018-06-22 06:51:13
  • បាល់ទះ

គ្រូ​បាល់ទះ​វិសាខា​ថា ពាន​នៅ​ថៃ​លើក​នេះ​​ដៃគូ​សុទ្ធតែ​កីឡាករ​លំដាប់ប្រទេស

  • 2018-06-22 06:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក សាន សុក្រិត​ គ្រូ​បង្វឹក​បាល់ទះ​ក្រុម​វិសាខា​បាន​អះអាង​ថា​ ការ​ទៅ​លេង​ពាន​កម្រិត​ A ចន្លោះ​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៨ នៅ​ទឹក​ដី​ថៃ​ខាង​មុខ​នេះ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​។

លោក សាន សុក្រិត

គ្រូ​បង្វឹក​មាន​បទ​ពិសោធ​ក្រាស់ក្រែល ​ក្នុង​ការ​ដឹក​នាំ​​សិស្ស​ទៅ​ប្រកួត​នៅ​ថៃ​រូប​នេះ ​បាន​ឲ្យ​ដឹង​ថា កីឡាករ​​ដែល​ចូល​រួម​លេង​តំណាង​ក្លឹប​ចំនួន​ ៤ របស់​ថៃ ​ក្នុង​​​ពាន​ខាង​​លើ ​សុទ្ធសឹងតែ​ជា​កីឡាករ​លំដាប់​​ខ្ពស់​របស់​ថៃ។ ប៉ុន្តែ​លោក​យល់​ថា ក្លឹប​របស់​ខ្លួន​នៅ​តែ​អាច​ប្រកួត​ប្រជែង​បាន។

​ជា​មួយ​គ្នា​នោះ​លោក​ក៏​មិន​អាច​អះអាង​ក្នុង​ការ​បាន​ឡើង​ទៅ​វគ្គ​ ៤ ក្រុម​ចុង​ក្រោយ​ឬ​យ៉ាង​ណា​នោះ​ដែរ ពី​ព្រោះ​ក្រុម​ទាំង​ ៦ ដែល​ចូល​រួម​លេង​ពាន​នេះ​​សុទ្ធសឹងតែ​ខ្លាំង​ៗ​ប្រហាក់​ប្រហែល​គ្នា។ ​ក្រុម​វិសាខា​អាច​ទៅ​លេង​ពាន​ខាង​លើ ដោយ​សារ​ឈ្នះ​ពាន​កម្រិត B កាល​ពី​​ខែ​ឧសភា ហើយ​ការ​ចូល​រួម​ពាន​ខាង​លើ ពួក​គេ​នឹង​ចេញ​ដំណើរ​ទៅ​ថៃ​នៅ​ម៉ោង ១០​យប់​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៨។

ក្រុម​វិសាខា​​នៅ​ពូល A ជា​មួយ​ក្រុម​​ Army របស់​ថៃ និង Rachanavi របស់​ថៃ ដែល​​គ្រោង​ប៉ះ​ Army ​ថ្ងៃ​ទី​២៨ ​ខែ​មិថុនា ហើយ​ប៉ះ​ក្រុម​ Rachanavi ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៨។ ចំណែក​​ពូល A គឺ​មាន Air Force , Saruburi និង Fiji (មក​ពី​អូស្ត្រាលី) ។​

ក្រុម​នៅតាម​ពូល​នីមួយ​ៗ នឹង​ធ្វើ​ការ​ប្រកួត​ ដើម្បី​សន្សំ​ពិន្ទុ​ឡើង​ទៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ ដែល​មួយ​ពូល​​​មាន ២ ក្រុម​បាន​ឡើង​ទៅ​វគ្គ​បន្ត​គឺ​លេខ ១ និង​លេខ ២។ ​ក្រុម​លេខ ១​នៅ​ពូល A ប៉ះ​លេខ ២ មក​ពី​ពូល B ស្រប​ពេល​ក្រុម​លេខ ២ ពូល A ជួប​ក្រុម​លេខ ១ ពូល B នៅ​វគ្គ​ ៤​ ក្រុម​ចុង​ក្រោយ។ ចំណែក​ក្រុម​លេខ ៣ នៅ​តាម​ពូល​នីមួយ​ៗ នឹង​ធ្វើ​ការ​ប្រកួត​គ្នា​បន្ត​ទៀត​ ដើម្បី​ដណ្ដើម​ចំណាត់ថ្នាក់​លេខ៥ ៕

វិសាខា​ លើក​ពាន​កីឡា​ជាតិ​លើក​ទី​២ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់