• 2018-06-11 00:11:22
  • វិភាគ

យុវជន​វ័យ​ក្មេង​៧​នាក់​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ World Cup ២០១៨

  • 2018-06-11 00:11:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

World Cup នៅ​រុស្ស៊ី​នឹង​ឈាន​ចូល​មក​ដល់​នៅ​មិន​ដល់​១​សប្ដាហ៍​ទៀត​ទេ​ស្រប​ពេល​កីឡាករ​អាជីព​ជា​ច្រើន​នឹង​មាន​ឱកាស​បង្ហាញ​សមត្ថភាព​នៅ​ព្រឹត្តិការណ៍​ដ៏​ធំ​របស់​ពិភពលោក​មួយ​នេះ។​

កីឡាករ​២៣​នាក់​តាម​ក្រុម​នីមួយ​ៗ​​ទាំង​៣២​សុទ្ធ​តែ​បាន​ប្រកាស​ចប់​សព្វ​គ្រប់​ ខណៈ​ក្រុម​ខ្លះ​មាន​បញ្ចូល​យុវជន​វ័យ​ក្មេង​របស់​ខ្លួន​មក​ជាមួយ​ដែរ។​ យ៉ាង​ណា​ World Cup លើក​នេះ​គឺ​ជា​លើក​ដំបូង​ហើយ​គិត​ចាប់​ពី​ឆ្នាំ​១៩៩០មក​ដែល​គ្មាន​កីឡាករ​អាយុ​ទិញ​ជាង​១៩​ឆ្នាំ​ ពោល​គឺ​សុទ្ធតែ​១៩​ឆ្នាំ​ឡើង​លើ​ទាំង​អស់។​​

ខាង​ក្រោម​គឺ​ជា​កីឡាករ​វ័យ​ក្មេង​ទាំង​៧​នាក់​ឆ្នើម​ៗ​ហើយ​អាច​មាន​ឱកាស​បង្ហាញ​ខ្លួន​ជាមួយ​ជម្រើស​ជាតិ​នៅ​ World Cup រុស្ស៊ី៖​

#៧ Kylian Mbappe (ក្រុម​ជម្រើស​ជាតិ​បារាំង)

មាន​វ័យ​១៩​ឆ្នាំ​ កំពុង​ប្រកប​អាជីព​ជាមួយ​ Paris Saint-Germain នៃ​ក្របខ័ណ្ឌ​ Ligue 1។ Mbappe បាន​បំបែក​កំណត់ត្រា​ Thierry Henry ជា​កីឡាករ​វ័យ​ក្មេង​បំផុត​លេង​ឲ្យ​ឈុត​ធំ​ Monaco កាល​ពី​គេ​មាន​វ័យ​១៦​ឆ្នាំ។

#៦ Daniel Arzani (ក្រុម​ជម្រើស​ជាតិ​អូស្ត្រាលី)

Arzani មាន​វ័យ​១៩​ឆ្នាំ​ តែ​អាយុ​តិច​ជាងMbappe ចំនួន​១៥​ថ្ងៃ។ កីឡាករ​លេង​នៅ​ Melbourne City នៃ​ក្របខ័ណ្ឌ​ A-League ត្រូវ​លោក​ Bert van Marwijk កោះ​ហៅ​ចូល​ជម្រើស​ជាតិ​ក្រោយ​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​នាម​ជា​ខ្សែ​បម្រើ​ស្លាប​។​

#៥ Francis Uzoho (ក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា)

Uzoho មាន​តួនាទី​លេង​ជា​អ្នក​ចាំ​ទី​ ហើយ​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លឹប​អេស្ប៉ាញ​ Deportivo de La Coruna។ រូប​គេ​គឺ​ជា​កីឡាករ​ក្មេង​បំផុត​ទី​៤​នៅ​ World Cup លើក​នេះ។​

#៤ Jose Luis Rodriguez (ក្រុម​ជម្រើស​ជាតិ​ប៉ាណាម៉ា​)​

Rodriguez មាន​វ័យ​១៩​ឆ្នាំ​កំពុង​លេង​ឲ្យ​ក្រុម​ Gent នៃ​ក្របខ័ណ្ឌ​បាល់ទាត់​ក្នុង​ប្រទេស​បែលហ្សិក។​ ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​បាន​ជាប់​ជម្រើស​ជាតិ​លើក​ដំបូង​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០១៨​ និង​ចុង​ក្រោយ​ជាប់​ឈ្មោះ​មក​ World Cup។​

#៣ Achraf Hakimi (ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក)

Hakimi គឺ​ជា​កីឡាករ​ក្មេង​បំផុត​ទី​៣​នៅ​ World Cup កើត​ក្នុង​ប្រទេស​អេស្ប៉ាញ​ តែ​មាន​ឈាម​ជ័រ​ជា​ជនជាតិ​ម៉ារ៉ុក​។ កីឡាករ​វ័យ​១៩​ឆ្នាំ​រូប​នេះ​លេង​ឲ្យ​ក្លឹប​យក្ស​ Real Madrid បង្ហាញ​ខ្លួន​បាន​៩​ប្រកួត​នៅ​ La Liga និង​បាន​ក្លាយ​ជា​កីឡាករ​អារ៉ាប់​ទី​មួយ​ដែល​ឈ្នះ​ពាន​ UEFA Champions League។ មាន​ដំណែង​ជា​ខ្សែ​ការពារ​ស្លាប​រូប​គេ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ម៉ារ៉ុក​លើក​ដំបូង​ក្នុង​វ័យ​ត្រឹម​១៧​ឆ្នាំ​ កាល​ពី​ឆ្នាំ​២០១៦។

#២Moussa Wague (ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​)

Wague គឺ​ជា​កីឡាករ​ដែល​លេង​ជាមួយ​សេណេហ្គាល់​តាំង​ពី​វគ្គ​ជម្រុះ​មក​ម្ល៉េះ។ ខ្សែ​ការពារ​កណ្ដាល​រូប​នេះ​លេង​ឲ្យ​ក្រុម​ AS Eupen នៃ​ក្របខ័ណ្ឌ​បែលហ្សិក​ ត្រូវ​គ្រូ​បង្វឹក​ Aliou Cissé ផ្ដល់​សេចក្ដី​ទុក​ចិត្ត​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ។

#២ Trent Alexander-Arnold (ក្រុម​ជម្រើស​ជាតិ​អង់គ្លេស)

Arnold គឺ​ជា​ខ្សែ​ការពារ​ស្លាប​ដ៏​លេចធ្លោ​មួយ​រូប​នៅ​រដូវ​កាល​មុន​ ពិសេស​គឺ​ការ​បង្ហាញ​ខ្លួន​ជា​ជម្រើស​១១​នាក់​ដំបូង​របស់​ Liverpool ទាំង​នៅ​ពាន​ធំៗ​ដូចជា​ Premier League និង​​ Champions League។ យុវជន​ឆ្នើម​រូប​នេះ​មាន​អាយុ​តិច​ជាងWague ចំនួន​៣​ថ្ងៃ៕

ប្រភព៖ Wikipedia | FIFA អត្ថបទ៖ វិរ័ត្ន

មតិយោបល់