• 2018-06-08 08:43:09
  • បាល់ទះ

​ចប់​កីឡា​ជាតិ អ្នក​ខ្លាំង​បាល់ទះ​ពីរ​រូប​រង​របួស​ធ្ងន់​មិន​ទាន់​ចូល​ហាត់​វិញ​បាន​

  • 2018-06-08 08:43:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​ពេល​ថ្មី​ៗ ​អ្នក​​និយម​បាល់ទះ​ប្រហែល​​ជា​​មិន​ដឹង​ទេ ជើង​ខ្លាំង​បាល់ទះ​ពីរ​រូប​​បាន​រង​បួស​ធ្ងន់​ ហើយ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ចូល​ហាត់​វិញ​បាន​ឡើយ។

(យក្សអង្គុយ​មុខ​គេ​ស្ដាំ)​

​​ក្នុង​ចំណោម​អ្នក​ខ្លាំង​នោះ​គឺ​ទី​១ ស្មាត់​ធំ​របស់​​ក្រសួង​មហាផ្ទៃ ឃុន វាសនា (​ហៅ​​ក្រៅ​ យក្ស ) បាន​របួស​ថ្លោះ​​នៅ​តំបន់​ភ្នែក​គោ​យ៉ាង​ធ្ងន់ធ្ងរ​។ កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​​​​ត្រូវ​បាន​លោក អ៊ូ សុផល ​ដែល​ជា​គ្រូ​បង្វឹក​បញ្ជាក់​ថា នៅ​ប្រហែល​ជាង​១​ទៀត​ទើប​អាច​ចូល​ហាត់​ជា​មួយ​ជម្រើស​ជាតិ និង​ក្លឹប​វិញ​បាន។

​​​ចំណែក​​អ្នក​ខ្លាំង​របស់​វិសាខា​ម្នាក់​ដែរ​គឺ​​ អាត វុត្ថា ក៏​បាន​ទទួល​រង​របួស​​ដូច​គ្នា​ ពោល​គឺ​នៅ​សល់​ប្រហែល​ជា​ជិត​១​ខែ​ទៀត​ទើប​អាច​ចូល​ហាត់​ក្នុង​ក្លឹប​វិញ​បាន។ បើ​តាម​ការ​បញ្ជាក់​របស់​លោក សាន សុក្រិត​ ដែល​ជា​គ្រូ​របស់​វិសាខា​បាន​ឲ្យ​ដឹង​ថា អាត​ វុត្ថា ជា​ស្មាត់​ល្អ​ម្នាក់​ក្នុង​ក្រុម ហើយ​កីឡាករ​រូប​នេះ​ក៏​អាច​ជាប់​ជម្រើស​ជាតិ​ផង​ដែរ​នៅ​ឆ្នាំ​២០១៩ ក្នុង​ការ​ត្រៀម​ស៊ីហ្គេម​នៅ​ហ្វីលីពីន។

​សូម​បញ្ជាក់​ថា អាត វុត្ថា ទទួល​របួស​ក្នុង​កំឡុង​​រូប​គេ​ជួយ​​ក្រុម​ប្រកួត​ជា​មួយ​ កង​ពលធំ​អន្តរាគមន៍​លេខ ៣​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ។ ចំណែក​​ស្មាត់ ឃុន វាសនា ក៏​ទទួល​រង​របួស​ពេល​ជួយ​ក្រុម​ប៉ះ​ជា​មួយ​កង​ពល​ធំ​អន្តរាគមន៍​លេខ ៣ ​ក្នុង​ព្រឹត្តិការណ៍​​ដូច​គ្នា៕

អាត វុត្ថា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់